រដ្ឋាភិបាលចិនបោះលក់មូលបត្របំណុលប្រហែល៥៩៦ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យពីក្រសួងហិរញ្ញវត្ថុបានបង្ហាញថា រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសចិន បានចេញមូលបត្របំណុលជាង៤,០២ពាន់ពាន់លានយ័ន(ប្រហែល៥៩៦,១១ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមចំនួនសរុប ការចេញមូលបត្របំណុលទូទៅមានចំនួន៦១៤,៨ពាន់លានយ័ន ខណៈដែលការចេញមូលបត្របំណុលពិសេស បានឈានដល់ជិត៣,៤១ពាន់ពាន់លានយ័ន ក្នុងឆមាសទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា មូលបត្របំណុលដែលត្រូវបានចេញលក់ ជាមធ្យមមានរយៈពេល១៤,១ឆ្នាំ និងអត្រាការប្រាក់ជាមធ្យម៣,០៨ភាគរយ ក្នុងអំឡុងខែមករាដល់ខែមិថុនា។

នៅក្នុងខែមិថុនា ប្រទេសចិនបានចេញមូលបត្របំណុល រដ្ឋាភិបាលក្នុងស្រុកចំនួន១,៥៨ពាន់ពាន់លានយ័ន។

កាល ពី ចុង ខែ មិថុនា បំណុល រដ្ឋាភិបាល ក្នុង ស្រុក របស់ ប្រទេស ចិន មាន ចំនួន ជិត ៣៤,៧៥ ពាន់ ពាន់ លាន យ័នក្នុង កម្រិត កំណត់ ផ្លូវ ការ សម្រាប់ ឆ្នាំ ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here