កម្ពុជាបានចេញវិញ្ញាបនប័ត្រទទួលស្គាល់ផលិតផលចំនួន១១៣រួចហើយ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១​ ផលិតផល១ បានបង្ហើបឲ្យដឹងថា រហូតមកទល់ពេលននេះស្ថាប័ននេះ បានចេញវិញ្ញាបនបត្រទទួលស្គាល់ ផលិតផលចំនួន១១២ លើផលិតផលចំនួន១២១ដែលបានស្នើសុំ។

លោកផល សុជាតិ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ និងមានការចូលរួមពី មន្រ្តីជំនាញនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តកែបកាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានសហការជាមួយអង្គការ ស្ថាប័ន ក្រុមហ៊ុន ដោយបានអនុវត្តនៅខេត្តចំនួន១០រួចមកហើយ។ លោកបន្ថែមថា ចលនាភូមិ១ ផលិតផល១ ជាគម្រោងអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារ សម្រាប់ផលិតករក្នុងស្រុក សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើអោយផលិតករ កាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារលក់ផលិតផលរបស់ខ្លួន ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែង ក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរងខេត្តកែប លោក វ៉ៅ សុខា បានមានប្រសាសន៍ថា ខេត្តកែប​ ក៏ជាខេត្តមួយ ដែលមាន សក្តានុពលពហុវិស័យផងដែរ ដូច្នេះសូមអោយគ្រប់មន្ទីរជំនាញជុំវិញខេត្ត ពិនិត្យលទ្ធភាព តាមវិស័យរបស់ខ្លួន ដើម្បីស្វែងរកផលិផលសក្តានុពល ដើម្បីដាក់បញ្ចូល ក្នុងចលនាប្រឡងប្រណាំង ភូមិ១ ផលិតផល១ ។

លោកអភិបាលរងបន្តថា តាមរយៈវគ្គបំពាក់បំប៉ន ដោយផ្ទាល់ ដល់មន្ត្រីជំនាញខេត្តកែប លើការងារចងក្រងសមាជិកចលនាភូមិ១​ ផលិតផល១ សូមអោយអ្នកពាក់ព័ន្ធទាំងអស់ ខិតខំជម្រុញ និងផ្សព្វផ្សាយបន្តអោយបានទូលំទូលាយ​ ដល់កសិករ ផលិតករ វិស័យឯកជននានា ដើម្បីចូលរួមអោយបានផុលផុស សំដៅអោយខេត្តកែប ក៏ដូចជាភូមិនីមួយៗ ជ្រើសយកផលិតរបស់ខ្លួន ពីមួយមុខឡើងទៅ ដើម្បីចូលរួមប្រគួតប្រជែង ដណ្តើមយកវិញ្ញាបនប័ត្រទទួលជាផលិតផលល្អ ដែលទទួលម៉ាក់ ឬLogo ជារបស់ខ្លួន និងបានជាមោទនាភាពខេត្ត ក៏ដូចជាលើកកំពស់ផលិតផលខេត្ត ដើម្បីអោយមានទីផ្សាកាន់តែ ទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here