អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមសុំឡើងថ្លៃសេវាដឹកជញ្ជូន ព្រោះ ប្រេងឥន្ធនៈឡើងថ្លៃ

ដោយៈ ម៉ាលីនណា

       ហាណូយៈ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើក្រសួងដឹកជញ្ជូនវៀតណាម (MOT) សុំដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវអាកាស ចំពោះផ្លូវហោះហើរក្នុងស្រុក។

ផ្អែមតាមសំណើថ្មីមួយ ដែលបានផ្ញើទៅក្រសួងដឹកជញ្ជូនវៀតណាម អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានស្នើសុំឱ្យកាត់បន្ថយពន្ធការពារបរិស្ថាននិងពន្ធនាំចូល សម្រាប់ប្រេងឥន្ធនៈយន្តហោះ និងការដំឡើងថ្លៃសេវាលើផ្លូវហោះហើរក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរ CAAV ស្នើដំឡើងថ្លៃដឹកជញ្ជូនអ្នកដំណើរ លើផ្លូវហោះហើរក្នុងស្រុក៣,៧៥ភាគរយ ដល់តម្លៃដែលបានកំណត់ ក្នុងឆ្នាំ២០១៤។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍មួយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមហ៊ុនបានបង្កើតផែនការអាជីវកម្មរបស់ខ្លួន ដោយផ្អែកលើតម្លៃសាំងនៅ៨០ដុល្លារក្នុងមួយបារ៉ែល ក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន Vietjet Air បានឲ្យដឹងថា នឹងត្រូវចំណាយបន្ថែមចំនួនពី ៦,៥ទ្រីលានដុង (២៨២លានដុល្លារ) ដល់ ៧,៥ទ្រីលានដុង។

យ៉ាងណាក៏ដោយ ពុំទាន់មានការចេញផ្សាយពីចម្លើយតប ពីភាគីក្រសួងដឹកជញ្ជូន ចំពោះសំណើរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល វៀតណាមបែបនះនៅឡើយទេមកទល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here