ហេតុអ្វី​ចាំបាច់​ត្រូវ​ចុះឈ្មោះ​ក្រុមហ៊ុន​នៅ​ក្រសួង​ពាក់ព័ន្ធ​នានា

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អត្រា​ក្រុមហ៊ុន ដែល​មិនបាន​ចុះឈ្មោះ​ក្នុងប្រទេស​កម្ពុជា មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ព្យាយាម​កែលម្អ​ដំណើការ នៃ​ការចុះឈ្មោះ​ក្រុមហ៊ុន ឲ្យ​មាន​ភាពងាយស្រួល និង​ចំណាយ​ប្រាក់​សេវា​តិចជាង​មុន។

មូលហេតុ​ចំបង​ដែល​អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន គឺ​ដើម្បី​លុបបំបាត់​ហានិភ័យ​នៃ​ការ​បង់លុយ និង​ការផាកពិន័យ ចំពោះ​ការមិន​ចុះឈ្មោះ​ក្រុមហ៊ុន។ ការផាកពិន័យ​អាច​ជាការ​បង់លុយ ឬ​ឈានដល់​ការបិទ​អាជីវកម្ម​របស់​អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍សំខាន់ៗ នៃ​ការចុះឈ្មោះ​ក្រុមហ៊ុន​មានដូចជា….

បង្ក​ភាពងាយស្រួល ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន ដែល​ធនាគារ និង​វិនិយោគិន​មាន​ភាពជឿជាក់​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន ចំពោះ​ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ជាង​ក្រុមហ៊ុន​ដែល​មិនបាន​ចុះឈ្មោះ។

សិទ្ធ​ចូលក្នុង​ទីផ្សារធំៗ ដែល​លោក អ្នក​អាច​ទទួលបាន​អតិថិជន​ច្រើន បង្កើត​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដទៃ និង​ពង្រីក​អាជីវកម្ម​របស់​អ្នក ព្រោះ​ក្រុមហ៊ុន​ណា​ដែល​ចង់​សហការ ពួកគេ​នឹង​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​រណា​ដែល​ចុះឈ្មោះ​តែប៉ុណ្ណោះ។

ការ​គាំពារ​តាមផ្លូវ​ច្បាប់ៈ ប្រសិនបើ លោក អ្នក​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក អាជីវកម្ម​របស់​អ្នក នឹង​ទទួល​ការការពារ ហើយ​អ្នក​នឹងមិន​ទទួលខុសត្រូវ​តែឯង​ឡើយ នៅពេល​អាជីវ​កម្មរង​ការខូចខាត។

បង្កើន​សក្តានុពល​នៃ​ការលក់​ក្រុមហ៊ុនៈ ប្រសិនបើ​លោក អ្នកសម្រេចចិត្ត​លក់​ក្រុមហ៊ុន​របស់​អ្នក ការចុះឈ្មោះ​ក្រុមហ៊ុន​អាចជួយ​សម្រួល​និតិ​វិធី​នៃ​ការលក់ និង​អាចជួយ​បង្កើន​តម្លៃ​នៃ​ក្រុមហ៊ុន​របស់​អ្នក។

ការការពារ​ឈ្មោះ និង​យីហោៈ ឈ្មោះ និង​យីហោ​ក្រុមហ៊ុន​របស់​អ្នក នឹងត្រូវ​បានការ​ពារ ប្រសិនបើ​ក្រុមហ៊ុន​របស់​អ្នក​ត្រូវបាន​ចុះឈ្មោះ​រួច។

ការបង្កើត​គណនេយ្យ​ធនាគារ​របស់​ក្រុមហ៊ុនៈ ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​មាន​ភាពងាយស្រួល ក្នុងការ​បំបែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​និង​ផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here