ធនាគារហត្ថាចូលរួមផ្តល់ឥណទានជាមួយរដ្ឋាភិបាល ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារធំនិងឈានមុខមួយ នៅកម្ពុជាបានចូលរួមផ្តល់ឥណទាន ជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។

យោងតាមសេចក្តីប្រកាសព៌តមានបានឲ្យដឹងថា ធនាគារហត្ថារួមជាមួយធនាគារធំៗដទៃទៀត និងមីក្រូហិរញ្ញវត្ថុ នឹងចូលរួមផ្តល់ឥណទាន ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនសហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេ​សចរណ៍ ចាប់ពីថ្ងៃនេះតទៅ ដែលទំហំទឹកប្រាក់ដែលម្ចាស់ សហគ្រាសក្រុមហ៊ុនអាចទទួលបានរហូតដល់៤០ម៉ឺនដុល្លារអាមេរិក ជាមួយនឹងការប្រាក់៦,៥ភាគរយក្នុងមួយឆ្នាំ។

ធនាគារហត្ថា បានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ឬBank of Ayutthaya ដែលមានមូលដ្ឋានដ៏ធំនៅប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះមានភាពរ៉ឹងមាំ និងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នធនាគារហត្ថាបាន និងកំពុងសាងសង់ការិយាល័យកណ្តាលរបស់ខ្លូនលើមហាវិថីសម្តេចតេជោហ៊ុន សែន ដែលផ្ទះក្រឡាសំណង់មានទំហំរហូតដល់៤០,០០០ម៉ែត្រការ៉េ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សុខភាពរបស់ធនាគារមានភាពល្អប្រសើរនៅឆ្នាំនេះ ដោយទំហំឥណទាន និងការដាក់ប្រាក់បញ្ញើរបានកើនឡើងលើសផែនការ ដែលបានគ្រោងទុក។ លោកបន្តថា ជាមួយគ្នានេះ ធនាគារបាន និងកំពុងពង្រីកការវិនិយោគ លើបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់សេវាកម្មកាន់តែងាយស្រួល ឆាប់រហ័ស អាចទុកចិត្តបានដល់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា បច្ចុប្បន្ននេះ ធនាគារបាននិងកំពុងផ្តល់សេវាកម្មទូទាត់សាច់ប្រាក់ឆ្លងប្រទេស ជាមួយធនាគារនៅប្រទេសថៃ និងត្រៀមពង្រីកទៅកាន់ប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here