វិធីសាស្ត្រ​អាច​សន្សំសំចៃ​មិន​ឲ្យ​ប៉ះពាល់​ដល់​ខ្ទង់ចំណាយ​ប្រចាំថ្ងៃ​របស់​អ្នក?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ សន្សំសំចៃ​មានន័យថា ការចាយវាយ​ដោយ​រិះគិត ដោយ​មិន​ខ្ជះខ្ជាយ។ សន្សំសំចៃ មិន​សំដៅ​ត្រឹមតែ​ការចាយវាយ ប្រាក់​តិចជាង​មុន​ទេ តែ​ក៏​សំដៅលើ​ការប្រើប្រាស់​របស់​ឲ្យ​អស់​លទ្ធភាព​ឬ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ។

លោក អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន​ខាងក្រោម ដែល​អាចជួយ​ឲ្យ​អ្នក​សន្សំសំចៃ​របស់​ប្រើប្រាស់​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ខ្ទង់ចំណាយ​ប្រចាំថ្ងៃ ដូចជា ទី១. របស់​មួយចំនួន​យើង​អាច​ប្រើ​តិចជាង​មុន តែ​ប្រសិទ្ធភាព​នៅ​ដដែល៖ ចូរ​ប្រើ​សាប៊ូ​បោក​ខោអាវ​ឲ្យ​តិចជាង​មុន ត្រឹម​កម្រិត​ល្មម​ជៀសវាង​ខ្ជះ ខ្ជាយ ប្រើ​ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូ​ដុស​ខ្លួន ក្រដាស​ជូត​មាត់ ។ល។ តិចជាង​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ បិទ​ភ្លើង ឬ​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច ប្រសិនបើ​មិន​ប្រើប្រាស់។ ទី៣ ងូតទឹក​ឲ្យ​លឿន​ជាង​មុន ដើម្បី​សន្សំ​ទឹក និង​បិទ​ទឹក​ប្រសិនបើ​មិនត្រូវ​ការប្រើ។ ទី៤ ចាក់​ទឺ​ក​ចូលក្នុង​ដប​សាប៊ូកក់សក់​ដែល​ជិត​អស់ ដើម្បី​ក្រឡុក​ប្រើ​ឲ្យ​អស់​សាប៊ូ។

ទី៥ កាត់​សំបក​ថ្នាំដុសធ្មេញ​ដែល​ជិត​អស់ និង​កៀ យក​ថ្នាំដុសធ្មេញ​ដែល​នៅសល់​មក​ប្រើ​ឲ្យ​អស់។ ទី៦ សន្សំ​បន្លែ​ដែល​នៅសល់ ដាក់​ក្នុង​ថង់​មួយ​ទុក​ក្នុង​ទូរ​ទឹកកក។ កុំ​បោះ​បន្លែ​ចោល។ នៅពេលណា​ដែល​ថង់​នេះ​ពេញ​ដោយ​បន្លែ ចូរ​ធ្វើ​ស៊ុប​បន្លែ​បរិភោគ។

ទី៧ រាល់​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ដូចជា​ដប ថង់ កំប៉ុង ជាដើម ចូរ​កុំ​បោះចោល ចូរ​ទុក​ប្រើប្រាស់​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here