ចំណេះដឹង! តើ​ការវិនិយោគ​លើ “មាស និង ដីធ្លី” មួយណា​មាន​ភាពប្រសើរ​ជាង?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ តម្លៃ​មាស​ក្នុង​ពិភពលោក ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​រហូតដល់​ជាង ២០០០ដុល្លា​អាមេរិក​ក្នុង១ដំឡឹង។ មនុស្ស​ជាច្រើន​វិនិយោគ​ដោយ​ទិញ​មាស​ទុក ដើម្បី​ជាការ​ទប់ទល់​នឹង​អតិផរណា ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ និង​ការកាត់បន្ថយ​ហានិភ័យ​តាមរយៈ​ពិពិត​កម្ម​នៃ​ការវិនិយោគ (investment diversification)។

ដោយឡែក​កំពូល​អ្នកវិនិយោគ​អាមេរិក លោក Warren Buffett តែងតែ​លើកឡើងថា ការទិញ​មាស​ទុក​មិនមែនជា​ការល្អ​នោះទេ ព្រោះ​វា​មិនបាន​ផ្តល់​ជា​ផលចំណេញ​ដូចជា​ការទទួលបាន​ភា​គ​លាភ (dividend) ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​គោល​គំនិត​ប្រហាក់ប្រហែលគ្នា​នេះដែរ តើ​យើង​គួរ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​យកចំណេញ​ដែរ ឬទេ? បើ​គួរ ហេតុអ្វី? ហើយ​គួរ​វិនិយោគ​យ៉ាងដូចម្តេច? ចំលើយ​គឺ​គួរតែ​វិនិយោគ​ដោយ​ទិញ​ដី​ទុក ព្រោះ​ទីផ្សារ​ដីធ្លី​នឹង​កាន់​តែមាន​ភាពប្រសើរ តម្លៃនឹង​បន្ត​កើនឡើង​បន្ទាប់ពី​ការ​រសាត់​បាត់ទៅ​នៃ​វិបត្តិ​កូ​វីដ១៩ ។ ប៉ុន្តែ​គួរ​វិនិយោគ​តែ​លើដី​ធ្លី នៅ​តំបន់​ជាយក្រុង​ភ្នំពេញ  ព្រោះ​នៅ​តំបន់​ទាំងនោះ​នឹង​បន្ត​មាន​តម្រូវការ​ខ្ពស់។

ម្យ៉ាង​បើ​អាច​គួរ​ច្នៃ​ជា​អចល​ទ្រព្យ ដែល​អាច​រក​ប្រភព​ចំណូល​បាន​ដូច​អ្វី ដែល​លោក Warren Buffett លើកឡើង​ពី​ចំណូល ដែលជា​ភាគលាភ​បាន​ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​អញ្ចឹង​ដែរ។ ការច្នៃ​ដី​ជាយក្រុង អោយ​ក្លាយជា​ប្រភព​ចំណូល​បាន រួមមាន​ដូចជា ការធ្វើជា​ឃ្លាំង​ជួល ផ្សារ ឬ​ប្រកប​របរ​កសិកម្ម​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here