តើអ្នកគួរសន្សំសំចចៃបែបណាដើម្បីកុំឲ្យប៉ះពាល់ការចំណាយប្រចាំថ្ងៃ?

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ មនុស្សភាគច្រើនតែងតែចង់ចំណាយច្រើន នៅពេលពួកគេមានប្រាក់នៅក្នុងដៃ និងតែងតែភ្លេចសន្សំសំចៃ ប៉ុន្តែអ្នកដែលនិយមសន្សំសំចៃច្រើនជាអ្នកមានប្រាក់ច្រើន។

គេហទំព័រCambodiafinancialtimes.com និងfacebook Page ឈ្មោះCambodia Financial Timesសូមលើកយកចំនេះដឹងមួយចំនូន ដើម្បីលោកអ្នកអាចពិចារណា និងប្រើប្រាស់បាន។

តើយើងវិធី​សាស្ត្រ​អ្វីខ្លះ ដើម្បី​អាច​ជួយ​ឲ្យ​ លោក អ្នក​សន្សំ​សំចៃ​របស់​ប្រើ​ ប្រាស់​ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ខ្ទង់​ចំណាយប្រចាំ​ថ្ងៃបាន។ សូមអនុវត្តន៍តាមជំហ៊ានខាងក្រោមនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ របស់​មួយ​ចំនួន​យើង​អាច​ប្រើ​តិច​ជាង​មុន ​តែ​ប្រសិទ្ធភាព​នៅ​ដដែល ហេតុនេះចូរ​ប្រើ​សាប៊ូ​បោក​ខោអាវ​ ឲ្យ​តិច​ជាង​មុនត្រឹម​កម្រិត​ល្មម​ជៀស​វាង​ខ្ជះ​ ខ្ជាយ ប្រើ​ថ្នាំ​ដុស​ធ្មេញ​ សាប៊ូកក់​សក់ សាប៊ូ​ដុស​ខ្លួន ក្រដាស​ជូត​មាត់​ ។ល។ តិច​ជាង​មុន។

ទី២ បិទ​ភ្លើង ឬ​សម្ភារៈ​អេឡិច​ត្រូនិច​ ប្រសិន​បើ​មិន​ប្រើ​ប្រាស់។ ទី៣ ងូត​ទឹក​ឲ្យ​លឿន​ជាង​មុន​ដើម្បី​សន្សំ​ទឹក និង​បិទ​ទឹក​ប្រសិន​បើ​មិន​ត្រូវ​ការ​ប្រើ។ ទី៤ ចាក់​ទឺក​ចូល​ក្នុង​ដប​សាប៊ូ​កក់​សក់​ដែល​ជិត​អស់ ដើម្បី​ក្រឡុក​ប្រើ​ឲ្យ​អស់​សាប៊ូ។ ទី៥ កាត់​សំបក​ថ្នាំ​ដុស​ធ្មេញ​ដែល​ជិត​អស់ និង​កៀ​ យក​ថ្នាំ​ដុស​ធ្មេញ​ដែល​នៅ​សល់​មក​ប្រើ​ឲ្យ​អស់​។

ទី៦ សន្សំ​បន្លែ​ដែល​នៅ​សល់​ដាក់​ក្នុង​ថង់​មួយ​ទុក​ក្នុង​ទូរ​ទឹក​កក។​ កុំ​បោះ​បន្លែចោល។ នៅ​ពេល​ណា​ដែល​ថង់​នេះ​ពេញ​ដោយ​បន្លែ​ ចូរ​ធ្វើ​ស៊ុប​បន្លែ​​បរិភោគ។ និងទី៧​ រាល់​សម្ភារៈ​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ ដូច​ជា​ដប ថង់​ កំប៉ុង ជា​ដើម សូម​កុំបោះ​ចោល ប៉ុន្តែ​ទុក​ប្រើ​ប្រាស់​ឡើង​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here