តើវិនិយោគលើអចលនទ្រព្យ ឬក៏វិនិយោគលើភាគហ៊ុន មួយណាល្អជាង?

ដោយ៖ សហការី

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើការវិនិយោគ។ នៅក្នុងការវិនិយោគ មានច្រើនវិធី ច្រើនរូបភាព ដូចជា ការវិនិយោគលើអចលនទ្រព្យ និងផ្សារភាគហ៊ុន។


វិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគដែលអ្នកចំណាយដើមទុនទៅទិញដី ផ្ទះ ឬ ទាំងដីនិងផ្ទះ ក្នុងគោលបំណងបង្កើតជាចរន្តសាច់ប្រាក់ឱ្យអចលនទ្រព្យទាញរកចំណូលឱ្យអ្នក ប្រសិនបើក្នុងន័យសាមញ្ញ វិនិយោគលើអចលនទ្រព្យមានគោលបំណង២ធំៗ គឺទិញនិងអភិវឌ្ឍបន្ថែមដើម្បីជួលយកលុយ និង មួយទៀតទិញនិងរក្សាទុករយៈពេលខ្លីសម្រាប់លក់យកប្រាក់ចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគលើភាគហ៊ុន គឺជាការទិញភាគហ៊ុនរយៈពេលវែង ការទិញភាគហ៊ុនគឺជាការទិញភាពជាម្ចាស់នៃអាជីវកម្មឬក្រុមហ៊ុន ដូច្នេះនៅពេលក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ម្ចាស់ភាគហ៊ុនទទួលផ្នែកណាមួយនៃប្រាក់ចំណេញនោះជាចំណូលផងដែរ ដែលយើងស្គាល់ថា “ភាគលាភ”។

វិនិយោគលើអចលនទ្រព្យមានគុណសម្បត្តិ ដូចជា តម្លៃទីផ្សារមិនឡើងចុះខ្លាំង ផលចំណេញធំជាងអតិផរណា មានម្ចាស់ការគ្រប់គ្រងខ្លួនឯងទាំងស្រុង អត្ថប្រយោជន៍ផ្នែកពន្ធមូលធន ជាដើម។

ចំណែក វិនិយោគលើភាគហ៊ុនអាចផ្តល់ប្រាក់ចំណេញជាភាគលាភ និង កំណើនពីមូលធន, មានជម្រើសក្រុមហ៊ុនច្រើនឱ្យជ្រើសរើស អត្ថប្រយោជន៍ផ្នែកពន្ធប្រសិនក្រុមហ៊ុនខាត។

វិនិយោគលើអចលនទ្រព្យមានគុណវិបត្តិ ដោយសារតម្រូវការលុយដើមច្រើន ការប៉ះប៉ូវនិងជួសជុលអចលនទ្រព្យ កាតព្វកិច្ចបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ហានិភ័យអ្នកជួលមិនបង់ថ្លៃឈ្នួល។

ផ្ទុយទៅវិញ ការវិនិយោគលើភាគហ៊ុនក៏មានគុណវិបត្តិផងដែរ ដូចជា សិទ្ធិសម្រេចចិត្តការកំណត់ពីម្ចាស់ភាគហ៊ុនដទៃទៀត ហានិភ័យក្រុមហ៊ុនក្ស័យធន ហានិភ័យក្រុមហ៊ុនខាតមិនមានប្រាក់ចំណេញចែកឱ្យ។

ជារួម រវាងអចលនទ្រព្យ និងផ្សារភាគហ៊ុន មិនអាចនិយាយថាមួយណាល្អជាងមួយណាទេ ព្រោះវាជាជម្រើសនៃការវិនិយោគ។ វាអាស្រ័យទៅលើអ្នកវិនិយោគ ថាតើហ៊ានទទួលយកហានិភ័យកម្រិតណា ហើយវាទទួលបានភាពសាកសមនៃលំហូរសាច់ប្រាក់របស់យើងកម្រិតណាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here