កត្តាធំៗចំនួន៦សម្រាប់ធ្វើជាមូលដ្ឋានវិភាគមុនធ្វើការវិនិយោគ

ដោយៈសុផារី

ភ្នំពេញៈ PESTEL ជាឧបករណ៍ ដែលប្រើដើម្បីវិភាគ និងត្រួតពិនិត្យបរិស្ថានខាងក្រៅទីផ្សារ ដែលអាចជះឥទ្ធិពលដល់ស្ថាប័ន ក្រុមហ៊ុន ឬវិស័យ​របស់អាជីវកម្មកំពុងស្ថិតនៅ។

សមាគមបណ្តាញអ្នកវិនិយោគ ដែលដាក់ឈ្មោះAngel កម្ពុជាបាន ឱ្យដឹងថា PESTEL អាចជួយដល់ការកាត់បន្ថយហានិភ័យ លើការវិនិយោគ ដែលជះឥទ្ធិពលពីកត្តាខាងក្រៅ ប្រតិបត្តិការអាជីវកម្ម ស្ថិតលើកត្តាធំៗ៦ដូចខាងក្រោម៖

Political-កត្តានយោបាយ សំដៅលើការលូកដៃពីរដ្ឋាភិបាល ទៅក្នុងទីផ្សារ ឬវិស័យមួយ។ វាអាចជះឥទ្ធិពលល្អ ឬមិនល្អ ដោយផ្អែកលើគោលបំណងរបស់រដ្ឋាភិបាលថា តើរដ្ឋាភិបាលមានបំណងគាំទ្រ ឬទប់ស្កាត់វិស័យ ឬទីផ្សារ ដែលអ្នកកំពុងស្ថិតនៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តាសំខាន់ គឺផ្អែកលើកម្រិតនៃការជះឥទ្ធិពល របស់គោលនយោ​បាយដែលរដ្ឋាភិបាលបានដាក់ចេញ។

Economic- សេដ្ឋកិច្ច មានកត្តាជាច្រើនក្នុងសេដ្ឋកិច្ច ដែលមានអាចនឹងមានឥទ្ធិពលទៅលើការធ្វើអាជីវកម្មក្នុងនោះរួមមាន ដូចជា អត្រាការប្រាក់ ថ្លៃកម្លាំងពលកម្មអប្បបរិមា អត្រាប្ដូរប្រាក់ អត្រាអត់ការងារធ្វើ ព្រមទាំងកត្តាផ្សេងៗទៀត ដែលសុទ្ធសឹងតែអាចជះឥទ្ធិពលផ្ទាល់ និងប្រយោលលើចំណូលរបស់អាជីវកម្ម។

Social – កត្តាសង្គម កត្តានេះសំដៅទៅលើនិន្នាការថ្មីៗក្នុងសង្គម បម្រែបម្រួលនៃកំណើនប្រជាសាស្ត្រ និងបំណែងចែកអាយុ ជាដើម។

Technologies-កត្តាបច្ចេកវិទ្យា បម្រែបម្រួលនៃនវានុវត្តន៍បច្ចេកវិទ្យា អាចជះឥទ្ធិពលដល់អាជីវកម្មមួយក្នុងកម្រិតផ្សេងគ្នា ដោយផ្អែកលើវិស័យ ដែលពួកគេកំពុងស្ថិតនៅ កម្រិតនៃការពឹងផ្អែកទៅលើបច្ចេកវិទ្យា ជាពិសេស ការចូលមកដល់នៃបច្ចេកវិទ្យានោះ អាចនឹងជះឥទ្ធិពល ឬអាចបង្អាក់ដំណើរការកម្រិតណាដល់ប្រត្តិបត្តការអាជីវកម្ម និងវិស័យទាំងមូល។

Environment- កត្តាបរិស្ថាន កត្តាបរិស្ថានត្រូវបានគេចាត់ទុក ជាកត្តាសំខាន់មួយនាពេលបច្ចុប្បន្នដោយផ្អែកលើការយល់ដឹង និងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់។ ធ្វើឱ្យវាក្លាយជាកត្តាមួយ ដែលអាចជះឥទ្ធិពលដល់ការធ្វើអាជីវកម្ម និងការកំណត់គោលនយោបាយផ្សេងៗរបស់អាជីវកម្មផងដែរ។

Legal- កត្តានិតិសាស្ត្រ វាសិក្សាទៅលើការប្រែប្រួល នៃនិតិសាស្ត្រដែលអាចនឹងប៉ះពាល់ដល់ការស្វែងរកចំណូល ស្ថេរភាព និងកំណើនរបស់អាជីវកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here