ADB សម្រេចផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា១,៤ពាន់លានដុល្លារអាមេរិករយៈពេល៥ឆ្នាំ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ហើយតែងតែផ្ដល់ទាំងឥណទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជា។

ជាក់ស្ដែងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣ ស្ថាប័ននេះនឹងផ្ដល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជាក្នុងទំហំទឹកប្រាក់១,៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ២៣ កញ្ញា ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំហិរញ្ញប្បទានដែលធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដល់ដល់កម្ពុជានេះ គឺដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្មនិងធនធានធម្មជាតិ ធ្វើអោយប្រសើរឡើងនូវស្ថានភាពរស់នៅទីក្រុងជនបទ គាំទ្រហេដ្ឋរចនាសម្ព័ន្ធកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំនិងការអភិវឌ្ឍជំនាញ ។

សេចក្តីប្រកាសដដែលនេះអោយដឹងថា គំនិតផ្ដួចផ្ដើមទាំងនេះ មានគោលដៅពង្រីកវិសាលភាពនៃការទទួលបានសេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើអោយប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា ។

លោកដេវីដ ហ្វ្រីដមែន សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា ធនាគារពិភពលោកតាមពិតទៅបំណុលសាធារណៈរបស់កម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះកម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានកម្ចីពីដៃគូអភិវឌ្ឍន៍របស់ខ្លួនដើម្បីអភិវឌ្ឍន៍ប្រទេស ក៏ប៉ុន្តែសម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី មិនដាក់សម្ពាធអោយកម្ពុជាត្រូវតែខ្ចីបំណុលមកអភិវឌ្ឍន៍នោះ ។ កម្ពុជាខ្លួនឯងពិតជាដឹងច្បាស់ និងមានផែនការក្នុងការខ្ចីបំណុលពីដៃគូមកអភិវឌ្ឍន៍ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here