ដោយ៖ សហការី
ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងឃើញថា មានមនុស្សមួយចំនួន បានទាញយកនូវអត្ថប្រយោជន៍យ៉ាងច្រើនពីអ៊ិនធឺណិត រហូតដល់អ្នកខ្លះបានផ្លាស់ប្តូរជីវិតពួកគេសឹងតែ១៨០ដឺក្រេ ដោយបានចំណាយពេលវេលាខ្លះ នឹងអាចរកប្រាក់បាន ជាមួយវិធី ដែលស្របច្បាប់មួយចំនួន និងខ្លីៗលើប្រព័ន្ធអ៊ឺនធឺណែត។
១. អ្នកអាចបង្កើត គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់បណ្ដាញជាមួយនឹងការរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Google AdSense និង BuySellAds ជាដើម។ អ្នកអាចលក់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកដោយផ្ទាល់តាមរយៈ Google DFP (Advertisement Software As a Service)។
២. បង្កើតប៉ុស្ដិ៍ YouTube Channel និងចូលជាសមាជិករបស់ YouTube ដើម្បីលក់វីដេអូរបស់អ្នក។ អ្នកក៏អាចប្រើប្រាស់ Oneload ដើម្បីជួយក្នុងការផ្សព្វផ្សាយបន្ថែមក៏បាន។
៣. បង្កើតអ្វីដែលថ្មី ដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់ អ្នក ដូចជា កាបូប គ្រឿង អលង្ការ គំនូរ សម្ភារៈរថយន្ដ ដោយដាក់លក់នៅលើបណ្ដាញគេហទំព័រពាណិជ្ជកម្មមួយចំនួនដូចជា Etsy, ArtFire or eBay។
៤. បង្កើតវ៉េបសាយសម្រាប់លក់ដោយខ្លួនឯងដោយប្រើប្រាស់ Shopify ឬ SquareSpace យើងអាចលក់បានទាំងពីរ ទាំងទំនិញ និងសេវាកម្មពីការទាញយកផ្សេងលើវ៉េបសាយយើង។
៥. ធ្វើខ្លួនអ្នកឲ្យក្លាយទៅជាគ្រូម្នាក់នៅតាមប្រព័ន្ធអ៊ឺនធឺណែត ឬ តាមរយៈ Udemy និង SkillShare ដើម្បីទទួលបានកម្រៃពីការបង្រៀន និងការផ្សព្វផ្សាយផ្សេងៗរបស់អ្នក។
៦. បង្កើតកម្មវីធីផ្សេងៗដើម្បីជួយដល់មនុស្សនៅទូទាំងពិភពលោក ដោយការបង្ហោះវីដេអូតាមរយៈ Google Helpouts។ លោកអ្នកអាចបង្កើតជាកម្មវិធីរៀនសូត្រផ្សេងដូចជា វិធីធ្វើម្ហូប ការរៀនគណិតវិទ្យា ឬការផ្ដល់ពីអនុសាសន៍ផ្សេងៗក្នុងការថែទាំសុខភាពក៏បាន។
ក្រៅពីវិធីដែលបានរៀបរាប់ខាងលើ វានៅមានវិធីផ្សេងៗ និងថ្មីៗទៀតដែលអាចជួយអ្នកបង្កើត និងរកលុយបានតាមរយៈអ៊ិនធឺណិត៕