កម្ពុជានាំចេញអង្ករនិងស្រូវក្នុងទំហំទឹកប្រាក់៥១៦លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបានចំនួន២២១.១៣៨តោន និងនាំចេញស្រូវបានចំនួន ១.៦៤៨.៤៧៤តោន ដោយទទួលបានទឹកប្រាក់សរុបមានចំនួន ៥១៦,២១លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះបាន​  ឲ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន២២១.១៣៨តោន កើនឡើង១៤,៨៨% និងនាំចេញស្រូវ បានចំនួន១.៦៤៨.៤៧៤តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន៥១៦,២១លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុននាំចេញចំនួន៤៨ក្រុមហ៊ុន បានធ្វើការនាំចេញទៅកាន់គោលដៅចំនួន៥៤ ដែលក្នុងនោះ កម្ពុជាបាននាំទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបានចំនួន១១៥.២៥៥តោន ឬស្មើនឹង៥២,១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន៦២,៧៤លានដុល្លារ។

ក្រៅពីនេះ កម្ពុជានាំចេញទៅកាន់តំបន់អឺរ៉ុប ក្នុងបរិមាណ ចំនួន៦៨.៥៥៥តោន ឬស្មើនឹង៣១% ទទួលបានទឹកប្រាក់ចំនួន៥១,០២លានដុល្លារ តំបន់សមាជិកអាស៊ានចំនួន២១.៨៧៦តោន ឬស្មើនឹង៩,៨៩% ទទួលបានទឹកប្រាក់ចំនួន១៣,៩០លានដុល្លារ និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ខាងលើបានចំនួន១៥.៤៥២តោន ឬស្មើនឹង៦,៩៩% គិតជាទឹកប្រាក់មានចំនួន១១,៧៤លានដុល្លារ។

អង្ករដែលបាននាំចេញ រួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានចំនួន៦៧,១២% អង្ករសចំនួន៣០,១៣% អង្ករចំហុយចំនួន១,០៧% និងអង្ករសរីរាង្គចំនួន១,៦៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here