ទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង៦៣៣ភាគរយ ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ

ដោយ៖ សុផារី

សៀមរាប៖ រយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប៣៣.០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន១,៣៥២,៦១៥ដុល្លារអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគ្រឹះស្ថានអង្គរចេញផ្សាយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះបានឱ្យដឹងទៀតថា ភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ មានការកើនឡើងរហូតដល់ទៅ៦៣៣,៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២១កន្លងមក។

សម្រាប់ខែមេសា ឆ្នាំ២០២២នេះ គ្រឹះស្ថានអង្គររកចំណូលបាន៥៣៧.០៤០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣.៣៦៥នាក់ កើនឡើងដល់ទៅ ២៨.៩៥៤,៣៥ភាគរយ ក្នុងរយៈពេលដូចគ្នា។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៦៦.៤១០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here