តម្លៃប្រេងសាំងធម្មតាហក់ឡើងបន្ទិច នៅដើមខែឧសភានេះ

ដោយៈ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតា៥២៥០រៀល និងម៉ាស៊ូតនៅរក្សាតម្លៃ៥៦០០រៀលដដែល។

វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជា បានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ឥន្ធនៈជាចាំបាច់ បានរអ៊ូរទាំពីផលប៉ះពាល់ដោយសារ តម្លៃសាំងឡើងថ្លៃផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៤១០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៥.៧៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here