ដោយៈគង់ ម៉ាលីនណា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារភូមិមួយផលិតផលមួយ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំការអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងSM SME/SMEsចំនួន១១ខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ផែនការវិនិយោគខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរជំនាញ ត្រូវរៀបចំផែនការសកម្មភាព ការចុះបញ្ជីផលិតផលរបស់ក្រុង ស្រុក ឬសហគមន៍ បញ្ជីឈ្មោះអ្នកទិញ និងហាងសម្រាប់ដាក់លក់វត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីធ្វើការបង្ហាញដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគដែលមកលេងកម្សាន្តខេត្តព្រះសីហនុ។
បច្ចុប្បន្នខេត្តព្រះសីហនុ មានផលិតផលក្នុងស្រុកមានដូចជា ការកែឆ្នៃទឹកត្រចៀកកម្ម ផលិតផលដូងប្រេង សិប្បកម្មកែឆ្នៃផ្តៅ ដូងក្រអូប បង្ការក្រៀម ត្រី ចំហុយជាដើម ដែលជាផលិតផលក្នុងក្រុង ស្រុក នៃខេត្តព្រះសីហនុ៕








