ដោយៈគង់ ម៉ាលីនណា
កែបៈ រដ្ឋបាលខេត្តកែបបានបញ្ចប់ និងដាក់បង្ហាញនូវសមិទ្ឋផលជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់រដ្ឋបាលខេត្តកែបបានបង្ហាញនូវទិដ្ឋភាព ដ៏ស្រស់ស្អាននូវសមិទ្ឋផលរបស់ខ្លួនជាច្រើនសន្លឹក ដោយបានសរសេរថា ខេត្តកែបបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទទួលបងប្អូនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកសម្រាកលំហែកំសាន្ត និងសង្រ្កាន្តខេត្តកែប នាថ្ងៃទី១៤-១៥-១៦ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ នេះ ។
សូមជូនពរបងប្អូនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស សូមធ្វេីដំណេីរប្រកបដោយសុខសុវត្តិភាព ប្រកបដោយភាពអធ្យាស្រ័យគ្នា និងការទទួលខុសត្រូវ ក្នុងការបេីកបរ៕