រយៈពេលជាង១ខែព្រលានយន្តហោះក្រុងព្រះសីហនុទទួលជើងហោះហើរបានចំនួន៣៤លើក

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ស្របពេលរដ្ឋាភិបាលបើកប្រទេស លែងឲ្យមានការធ្វើចត្តាឡីស័ក ព្រលានយន្តហោះទាំងបីរបស់កម្ពុជា បានដំណើរការប្រសើរឡើងវិញ ប៉ុន្តែចំនួនជើងហោះហើរនៅមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រ​សាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីថ្ងៃទី១១ មេសាកន្លងមកថាគិតចាប់តាំងពីថ្ងៃទី០១ មីនា ២០២២ មកដល់នឹងពេលនេះ ខេត្តព្រះសីហនុទទួលបានជើងហើរពីបរទេស មានចំនួនសរុប ៣៤ជើងហោះហើរ និង អ្នកដំណើរសរុប១២៧៩នាក់ ក្នុងនោះអ្នកដំណើរភាគច្រើន ជាប្រជាជននៅក្នុងតំបន់អាស៊ាន។

ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុបានពង្រីកប្រវែងផ្លូវរត់កាន់តែវែងរួចហើយ ដោយសមត្ថភាពព្រលាននេះ អាចមានលទ្ឋភាពទទួល​យន្តហោះខ្នាតធំបាន។

លោកឃាង ភារម្យបានឲ្យដឹងទៀតថា បច្ចុប្បន្នអ្នកវិនិយោគចិនបានចាប់ផ្តើមវិលមកកាន់កម្ពុជាបណ្តើរៗហើយ ប៉ុន្តែភាគច្រើនជាអ្នកវិនិយោគចាស់ៗ និងមួយចំនួនជាអ្នកធ្វើការនៅតាមក្រុមហ៊ុននានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here