ស្រុកបន្ទាយស្រីត្រៀមដង្ហែរ “ទីងមោងយក្ស”នៅថ្ងៃទី១៣ មេសាខាងមុខ

ដោយៈ គង់ ម៉ាលីនណា

សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រីបាន និងកំពុងត្រៀមដង្ហែរ “ទីង​មោងយក្សបន្ទាយស្រីនៅភូមិព្រះដាក់ នាថ្ងៃទី១៣ មេសាខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលស្រុកបន្ទាយស្រីលោកឃឹម ហ្វីណង់បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម ផ្លូវការបស់លោកកាលពីថ្ងៃទី១១ មេសាកន្លងមកថា ត្រៀម! ត្រៀម! ទៅមើលក្បួនដង្ហែ “ទីងមោងយក្សបន្ទាយស្រី” នៅភូមិព្រះដាក់ទាំងអស់គ្នា។

លោកបានបន្តថា ដើម្បីឆ្លៀតឱកាស ចូលរួមអបអរសាទរជាមួយកម្មវិធី “សៀមរាបសង្ក្រាន្ត” និងបន្ទាប់ពីខកខានមិនបានដង្ហែ ជាច្រើនលើកច្រើនសាររួចមក”ទីងមោងយក្ស” ឬ«យក្សជាល»ជាច្រើនរូប នឹងត្រូវបានបងប្អូនសហគមន៍យកមកដង្ហែនៅក្នុងភូមិព្រះដាក់ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៤ល្ងាចតទៅ។

តោះ! មកគាំទ្របងប្អូនសហគមន៍យើង និងជួបគ្នានៅភូមិព្រះដាក់ នាថ្ងៃពុធនេះទាំងអស់គ្នា! ហើយកុំភ្លេចនាំកូនៗ និងកុមារតូចៗ មកជាមួយផង ធានាថាប្លែកភ្នែកប្លែកអារម្មណ៍ ទាំងសម្រាប់មនុស្សចាស់ និងកូនក្មេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here