រដ្ឋមន្រ្តីទេសចរណ៍ៈតំបន់ចំនួន៦នៅខខេត្តមណ្ឌលគិរីនឹងត្រូវអភិវឌ្ឍន៍ តាមផែនការមេឆ្នាំ២០៣៥

     ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពីវិសាលភាពនៃ សកម្ម​ភាពវិនិយោគ និងអភិវឌ្ឍតំបន់ទាំងនេះមានចំនួន៦ទីតាំងសំខាន់ៗ។

ផែនការសកម្មភាព និងគោលដៅនៃការអភិវឌ្ឍច្បាស់លាស់រួមមាននៅតំបន់សំខាន់ៗជាច្រើនដូចជា ទី តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥ ទី តំបន់របៀងទេសច​រណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ ទី ក្រុងសែនមនោរម្យ។ទី តំបន់ស្រុកអូររាំងភ្ជាប់ជាមួយ ការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី។ទី តំបន់ប្រជុំជននៃស្រុកកោះញែក និងទី តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិ ដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា យោងតាមការវិភាគរបស់ក្រុមការងារបច្ចេកទេស វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើន នៃវដ្តជីវិតនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានា គាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។

លោកបណ្ឌិតបន្ថែមថា ឈរលើមូលដ្ឋាននេះ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ មានគោលបំណងតម្រង់ទិសដៅអភិវឌ្ឍ ក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខេត្តមណ្ឌលគិរី ដោយឈរលើទិន្នន័យ ការវិភាគស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពល សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច-សង្គមដល់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ទន្ទឹមនឹងនេះតាមរយៈអារម្ភកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការអនុម័តផែនការមេនេះ រាជរដ្ឋាភិបាលក៏ឯកភាព ក្នុងការកំណត់អាទិភាពសំខាន់ៗចំនួន៦ ត្រូវរក្សាទុក

ក្នុងន័យនេះ បំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបណ្ឌិតបន្ដថា “ដូច្នេះខេត្តមណ្ឌលគិរី ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗ ក្នុងពិភពលោក ដូចជាភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here