តើគួរមើលលើចំនុចណាខ្លះ ដើម្បីជ្រើសរើសដៃគូអាជីវកម្មឱ្យបានត្រឹមត្រូវ?

ដោយ: ម៉ាលីស

ភ្នំពេញ: ការជ្រើសរើសដៃគូអាជីវកម្ម ជាការសម្រេចចិត្តលើជោគវាសនា និងផ្លូវជីវិតនៃអាជីវកម្ម ដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ និងប្រាកដនិយម ដើម្បីចៀសវាងការចំណាយធនធាននិងពេលវេលាខុស។
ចំណុចមួយចំនួនដែលអ្នកអាចពិចារណាលើបានមុនជ្រើសរើសដៃគូសហការអាជីវកម្ម៖

១.បទពិសោធន៍
បទពិសោធន៍របស់ដៃគូ ជាកត្តាសំខាន់មួយដែលអ្នកត្រូវកំណត់សម្គាល់ ដោយអ្នកគួររជ្រើសរើសដៃគូណាដែលមានបទពិសោធន៍ច្រើន យល់ពីរបៀបធ្វើការជាក្រុម និងចេះអ្វីដែលអ្នកមិនចេះ ដើម្បីបំពេញចន្លោះខ្វះខាតឲ្យគ្នា។ ជាពិសេស បុគ្គលនោះត្រូវជាមនុស្សមានភាពឯករាជ្យក្នុងការសម្រេចចិត្តផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.ភាគរយនៃការចូលរួមភាគហ៊ុន ដែលទាក់ទងនឹងការសម្រេចចិត្ត
មិនថាជាប្រាក់ ឬជំនាញដែលដាក់បញ្ចូលជាមួយដៃគូម្នាក់ ឬច្រើននាក់នោះទេ អ្នកគួរតែធ្វើការសម្រេចចិត្តថាតើអ្នកចង់អោយអ្នកណាមានភាគហ៊ុនច្រើនជាងគេ និងពិតជាមនុស្សម្នាក់ដែលជឿជាក់ថានឹងអាចដឹកនាំអាជីវកម្មនេះបាន។ បើម្នាក់ៗសុទ្ធតែមានភាគហ៊ុនស្មើគ្នា នោះមិនសូវល្អទេ ព្រោះពេលមានរឿងសំខាន់ដែលត្រូវការអ្នកអនុម័ត វាពិតជាពិបាក ដោយសារគ្មានអ្នកណាស្តាប់អ្នកណា។

៣.ភាពច្នៃប្រតិដ្ឋ
គន្លឹះក្នុងការកសាងអាជីវកម្មដែលស្ថិតស្ថេរគឺការបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗដែលនាំផលិតផល ឬ សេវាកម្មឡើងទៅខ្ពស់មួយកម្រិត។ អ្វីក៏ដោយដែលធ្វើឱ្យមិនថាផលិតផល ឬ សេវាកម្មរបស់ត្រូវតែលេចធ្លោជាងគេ។ នេះគឺជាអ្វីដែលធានាថាអ្នកនឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ព្រោះមនុស្សតែងតែស្វែងរកអ្វីដែលល្អបំផុត ហើយនេះទាមទារការច្នៃប្រតិដ្ឋដើម្បីទាក់ទាញពួកគេ។

៤.ភាពជឿជាក់
អ្នកជឿជាក់ដៃគូរបស់អ្នកកម្រិតណា ព្រោះការធ្វើអាជីវកម្មជាមួយគ្នាតម្រូវឲ្យចែករំលែកព័ត៌មាន និងកិច្ចការផ្សេងៗជាមួយគ្នា ដើម្បីអាចពិភាក្សាជាមួយគ្នាបាន។ អ្នកត្រូវប្រាកដដែរថា ដៃគូរបស់អ្នកនឹងយកគំនិតនោះទៅឲ្យអ្នកផ្សេង ឬទៅបើកអាជីវកម្មថ្មីដូចអ្នកហើយមកប្រកួតប្រជែងជាមួយអ្នក។

ការជ្រើសរើសដៃគូអាជីវកម្មនេះ ក៏មើលលើបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ ថាគេជាមនុស្សប្រភេទណា បែងចែកបញ្ហាការងារនិងរឿងផ្ទាល់ខ្លួនដាច់ដែរឬទេ ធ្លាប់មានបញ្ហាការងារជាមួយនរណាពីមុនឬទេ ព្រោះអាជីវកម្មដំបូងគេច្រើនផ្ដោតសំខាន់លើម្ចាស់អាជីវកម្ម។

៥.ចក្ខុវិស័យ
ការធ្វើអាជីវកម្មជាមួយគ្នា ប្រៀបដូចជាការជិះទូកតែមួយ ដែលអ្នកគួរមានចក្ខុវិស័យ និងគោលដៅតែមួយ ដើម្បីសម្រេចវាឲ្យបានក្នុងរយៈពេលខ្លី និងអាចដើរជាមួយគ្នាបានយូរអង្វែង។ ជាពិសេស វាក៏ជួយឲ្យអ្នកនិងដៃគូ អាចបង្កើតគំនិតថ្មីៗជាបន្តបន្ទាប់ថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here