ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៦,៥ភាគរយនៅឆ្នាំ២០២៣ ក្នុងនោះវិស័យទេសចរណ៍នឹងងើបឡើងខ្លាំង

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ដោយសុទិដ្ឋិ និយមថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ក្នុងរង្វង់៦,៥ភាគរយនៅឆ្នាំ២០២៣ ទន្ទឹមនឹងវិស័យសំខាន់ៗជាច្រើន នឹងមានសញ្ញាវិជ្ជមានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។

ក្នុងចំណោមវិស័យធំៗ ដែលជាកំលាំងចលករដ៏សំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ច វិស័យបដិណ្ឋារកិច្ច រួមមាន សណ្ឋាគារ និងភោជនីយ ដ្ឋាន នឹងមានកំណើនឡើងវិញ សន្សឹមៗនៅឆ្នាំ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម ការបោះឆ្នោតជាតិ និងកត្តារូួមផ្សំដទៃទៀត។

របាយការណ៍ដដែលបន្ដថា ជាមួយគ្នានេះ វិស័យផលិតកម្មឧស្សាហកម្មនឹងកើន៨,១% ក្នុងឆ្នាំ២០២២ និង៩,១% ក្នុងឆ្នាំ ២០២៣។ ដោយឡែក វិស័យសេវាកម្មនឹងកើន៤,៨% និង ៥,៨% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងៗគ្នា។
ការព្យាករណ័ពីកំណើនដ៏សុទិដ្ឋិនិយមនេះ ដោយសារតែតម្រូវការផលិតផលកម្ពុជា ពីក្រៅស្រុកកំពុងកើនឡើងខ្ពស់ និងការងើបនៃវិស័យទេសចរណ៍។

ចំណែកវិស័យដែលនឹងមានកំណើនបន្ទាប់ គឺការលក់ដុំ លក់រាយ ដឹកជញ្ជូន និងវិស័យអចលនទ្រព្យ។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តល់អនុសាសន៍ថា ការជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ទេ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តែកម្ពុជាត្រូវធ្វើពិពិធកម្ម វិស័យឧស្សា​ហកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here