តើអ្វីជាភាពខុសគ្នារវាងE-Commerce និងE- Business?

ដោយ: ម៉ាលីស

ភ្នំពេញៈ ពាក្យែE-Commerce និងE-Business កំពុងពេញនិយមខ្លាំងនៅក្នុងការដំណើរការធុរកិច្ចទាំងតូច ធំ ជាពិសេសចាប់តាំងពីមានវត្តមាននៃជំងឺកូវីដ១៩ ព្រោះមនុស្សព្យាយាមកាត់បន្ថយការជួបជុំ និងធ្វើយ៉ាងណាឲ្យ ជំនួញ និងការងារនៅដំណើរការ។

ធុរកិច្ចតូចធំខ្លះ បានអនុវត្តការធ្វើជំនួញជា E-Commerce និងធុរកិច្ចខ្លះទៀតអនុវត្តទាំង២ ជាពិសេសធុរកិច្ចបង្កើតថ្មី។

១ និយមន័យ និងប្រតិបត្តិការ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

E- Commerce ឬពាក្យគេនិយមប្រើ “ការលក់ទំនិញតាមអនឡាញ”  គឺជាលំដាប់លំដោយនៃការទិញដូរទំនិញ និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអ៊ីនធឺណេត ជាពិសេសបណ្ដាញសង្គម ការផ្ញើសារអេឡិចត្រូនិច (E-Mail) និងការធ្វើទីផ្សារទាក់ទាញអតិថិជន ឲ្យចាប់អារម្មណ៍ និងគាំទ្រអាជីវកម្មរបស់ខ្លួន រួមទាំងការទូរទាត់សាច់ប្រាក់ផងដែរ។

វាអាចប្រើប្រាស់ ចំពោះអាជីវកម្មគ្រប់សន្ធានទាំងអស់ ដូចជា  B2B, B2C, C2C, និង C2B ជាដើម។ ពិសេសជាងនេះ វាជួយការទិញដូរទំនិញមានភាពងាយស្រួល លឿន រហ័ស និងអាចទិញបានគ្រប់ទីកន្លែងដែលមានអ៊ីនធើណេត។

ចំណែក E-Business ភាគច្រើនផ្ដោតលើការធ្វើជំនួញផ្នែកសេវាកម្ម ដោយប្រើប្រាស់វេបសាយ ឬកម្មវិធីអ៊ីនធឺណេត ដើម្បីគ្រប់គ្រងប្រតិបត្តិការទាំងក្នុងនិងក្រៅ ដូចជាការគ្រប់គ្រងវត្ថុធាតុដើម ការទំនាក់ទំន ងក្រុមការងារ អ្នកផ្គត់ផ្គង់ អតិថិជន  ដែលលើសពីការទូទាត់ ឬផ្ទេរប្រាក់តាមអនឡាញ។

វាអាចមានលក្ខណៈសាំញំាជាង E-Commerce ដោយសារប្រតិបត្តិការស្ទើរតែទាំងស្រុង អាស្រ័យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត ហើយត្រូវការបុគ្គលិកជំនាញ និងមានបច្ចេកទេសខ្ពស់ផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច។ ការអនុវត្តទម្រង់ E-Business ភាគច្រើនជាជីវកម្ម ឬជំនួញ បែប B2B និង B2C។

២ អត្ថប្រយោជន៍

ទោះបីជាប្រតិបត្តិការ មានលក្ខណៈខុសគ្នាមួយចំនួនក្ដី តែE-Commerce និង E-Business ផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនដូចគ្នាដូចជា ទី១ -កាត់បន្ថយការចំណាយទៅលើការជួល ឬទិញទីតាំងណាមួយ ដើម្បីធ្វើប្រតិបត្តិការ ទី២ មិនសូវចំណាយលើកម្លាំងពលកម្មច្រើន តែ E-Business ត្រូវចំណាយច្រើនជាង E-Commerce បន្តិច ដើម្បីជួលអ្នកបច្ចេកទេស

ទី៣ -លក្ខខណ្ឌការងារមានភាពងាយស្រួល ដោយសារអាចធ្វើការងារបានគ្រប់ទីកន្លែង ទាន់ពេល និងរហ័ស  (សំខាន់អ៊ីនធឺណេតដំណើរការល្អ)

-ដើរទាន់យុគសម័យបច្ចេកវិទ្យា ដែលជំរុញវឌ្ឍនភាពអាជីវកម្មដើរទៅមុខលឿន។

ជារួមមកមិនថាជា E-Commerce ឬ E-Business នោះទេ សុទ្ធតែជួយអាជីវកម្មឲ្យមានភាពវិវឌ្ឍន៍ និងរីកចម្រើនទៅមុខបានល្អ និងដើរទាន់សម័យបច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here