សម្តេចតេជោ៖ កម្ពុជាពិចារណាកំណត់បង្គោលចរឆ្លុះបញ្ចាំងកំណើនប្រាក់ចំណូលពលរដ្ឋថ្មី ដើម្បីទាញប្រយោជន៍ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា មន្រ្តីកម្ពុជាកំពុងពិចារណាគ្នា អំពីបញ្ហាការកំណត់បង្គោលចរ ឆ្លុះបញ្ចាំងនឹងកំណើនប្រាក់ចំណូលពលរដ្ឋ ដោយសារការកើនឡើងមធ្យមភាគប្រាក់ចំណូលប្រចាំឆ្នាំនឹងធ្វើឱ្យកម្ពុជាខាតបង់ការទាញប្រយោជន៍មួយចំនួនពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសម្រាប់ការទាញទុនបរទេស ក្នុងកម្ចីអត្រាការប្រាក់ល្អប្រសើរជាង។

សម្តេចតេជោ ហ៊ុន សែន បន្តថា “យើងកំពុងពិចារណាគ្នា អំពីការកំណត់បង្គោលចរ រវាងយកឆ្នាំ២០១១ និង២០១៤។ ការកែតម្រូវកន្លែងនេះ ត្រូវបានរកឃើញថា ប្រាក់ចំណូលនៃប្រជាជនរបស់យើង ឡើងលើស២ពាន់ដុល្លារ។ ប៉ុន្តែបើយកបង្គោលនៅឯឆ្នាំ២០១១ ជាមធ្យមសម្រាប់ប្រជាពលរដ្ឋរបស់យើង គឺមានត្រឹម១៧០០ដុល្លារជាង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបន្តថា “ពិតហើយនៅពេលយើងយកបង្គោលថ្មីនេះ វាអាចធ្វើឱ្យយើងបាត់បង់ឱកាសខ្លះ សម្រាប់ការទាញទុនបរទេស ក្នុងកម្ចីអត្រាការប្រាក់ខ្ពស់ជាង ព្រោះវាជិតឈានទៅដល់ដំណាក់កាលថ្មី”។

សម្តេចបានថ្លែងបន្ត “ពិតហើយថា បើប្រទេសមានចំណូលមធ្យម និងមធ្យមកំរិតទាប ពិតជាទទួលបានប្រាក់កម្ចី ពីបរទេសក្នុងការប្រាក់សម្បទាន។ ប៉ុន្តែបើយើងឡើងកាន់តែខ្លាំង វាបាត់បង់ឱកាស ការប្រាក់សម្បទានទៅជាការប្រាក់ពាណិជ្ជកម្ម។ យើងកំពុងពិចារណារឿងនេះ តែយ៉ាងណាក៏ដោយ យើងយកការជាក់ស្តែងពិតប្រាកដដើម្បីឆ្លុះបញ្ចាំង ជាមួយនឹងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាការត្រឹមត្រូវ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here