វត្តមាន​ស្ត្រី​ក្នុង​វិស័យ​ MSMEs មាន​ជាង​៩០ភាគរយកំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ វិស័យសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាបាននិងកំពុងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ច ហើយក្នុងនោះដែរសហគ្រាសខ្នាតមីក្រូ MSMEs ក៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។ បើតាមតួលេខរបស់សមាគមសហគ្រិនស្ត្រី នៅកម្ពុជាបានលើកឡើងថា ក្នុងចំណោមសហគ្រាសទាំងអស់ ក្នុងនោះសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី មានរហូតដល់៩០ភាគរយទៅហើយ។


លោកស្រី​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ នៅក្នុងសន្និបាតបូកសរុបការងាររបស់សមាគមសហគ្រិនស្ត្រីនៅកម្ពុជា កាលពីពេលថ្មីៗនេះ ឱ្យដឹងថាសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន រហូតដល់៩៨ភាគរយនៃសហគ្រាសទាំងអស់ក្នុងប្រទេសទៅហើយ។ សហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏បានចូលរួមចំណែកដល់GDP រហូតដល់៥៨ ភាគរយទៅហើយ ហើយតាមរយៈតួលេខនិងការចូលរួមនេះ បើសិនជាសហគ្រាសខ្នាតតូចនិងមធ្យមមានបញ្ហាវានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិមានបញ្ហាផងដែរ។

លោកស្រីបន្តថា នៅក្នុងចំណោមសហគ្រាសខ្នាតតូចនិងមធ្យមនេះដែរក៏មានអ្នកដឹកនាំជាស្ត្រីមានចំនួនច្រើនផងដែរ ក្នុងចំណោមសហគ្រាសទូទាំងប្រទេស ដែលមានចំនួនជាង៥៣ម៉ឹនសហគ្រាស។ ដោយសារតែសហគ្រិនជាស្ត្រីមានសារសំខាន់ក្នុងវិស័យសហគ្រាស និងមធ្យមរដ្ឋាភិបាលបានជួយដល់សហគ្រិនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យមជាបន្តបន្ទាប់ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយជ្រោមជ្រែងធ្វើយ៉ាងណាឱ្យសហគ្រិនស្ត្រីទទួលបានហិរញ្ញវត្ថុ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនបន្តទៅមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងដំណើរការអាជីវកម្មរបស់ស្ត្រីយើងបានមើលឃើញថា ស្ត្រីនៅតែមានជួបផលលំបាកជាងបុរស ទាំងការទទួលបានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្មជាដើម។ យ៉ាងណាក្ដី សហគ្រិនស្ត្រីក៏បានចូលរួមជាមួយសង្គមយ៉ាងសំខាន់ ដើម្បីជំរុញដល់ដំណើរការសេដ្ឋកិច្ចច ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here