បញ្ហាប្រឈមចំនួន៨ត្រូវបានលើកឡើងក្នុងផ្នែកកម្មន្តសាល SME និងសេវា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ បញ្ហាប្រឈមចំនួន៨ ត្រូវបានលើកឡើងក្នុង កិច្ចប្រជុំក្រុមការងារ គ “ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។


បញ្ហាប្រឈម និងកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យនេះរួមមាន – ការប្រកួតប្រជែងមិនស្មើភាពគ្នា – ថ្លៃដើមវត្ថុធាតុដើមឡើងថ្លៃខ្លាំង- តម្លៃផលិតផលខ្ពស់- ការអភិវឌ្ឍន៍ធនធានមនុស្ស- កង្វះចំណេះ ដឹងស្តីអំពីការទទួលយកបច្ចេកវិទ្យា – លទ្ធភាពទទួលបានហិរញ្ញវត្ថុ- ថ្លៃសេវាដឹកជញ្ជូន – ការគ្រប់គ្រងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដាគណនេយ្យជាតិជាដើម។

កិច្ចប្រជុំក្រុមការងារ គ “ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM “Hybrid” នេះបានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ គ “ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា” ផ្នែកឯកជន។ កិច្ចប្រជុំនេះវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងពីសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC), និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូល ឲ្យបានជ្រាបអំពីសកម្មភាព និងសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ របស់ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា និងដើម្បីស្វែងរកបញ្ហា ប្រឈម កង្វល់ សំណូមពរថ្មីៗ ដើម្បីដាក់ជូនអង្អប្រជុំទាំងមូល ធ្វើការពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ក្នុងកំឡុងពេលដែលកម្ពុជា កំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទអូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងនោះ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស នឹងនវានុវត្តន៍ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here