ដោយ: ម៉ាលីស
ភ្នំពេញ: ការបង្កើតទ្រព្យសម្បត្តិចាប់ផ្ដើមដោយការរៀបចំគម្រោង។ ជីវិតមើលទៅហាក់បីដូចជាមិនដែលចេះចុះថ្លៃហើយការសន្សំក៏មិនថាចេះស្រួលដែរ។ វិធីទាំងនេះសម្រាប់មនុស្សគ្រប់រូបមិនថាអ្នកឋិតនៅក្នុងវ័យណាទេ។
១. បង្កើនប្រាក់ចំណូល: នៅពេលដែលអ្នកគិតថាអ្នកមិនមានប្រាក់គ្រប់គ្រាន់ អ្នកបានដាក់គោលដៅបរាជ័យស្រាប់ទៅហើយ។ អ្នកត្រូវតែផ្លាស់ប្ដូរគំនិតមួយនេះចេញហើយជឿលើខ្លូនឯងថាអ្នកធ្វើបាន អ្នកនឹងអាចរកវិធីក្នុងការបង្កើតលុយប្រាកដជាបានុំ អ្នកត្រូវតែធ្វើវាឲ្យបានមុននឹងអ្នកចាប់ផ្ដើមសន្សំប្រាក់ឬមួយក៏វិនិយោគអ្នកត្រូវតែមានរកប្រាក់ដែលអ្នកអាចធ្វើបានដើម្បីសល់ប្រាក់ក្រោយពេលដែលអ្នកបានចំណាយប្រាក់ណាដែលចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
២. សន្សំ: ទម្លាប់នៃការសន្សំប្រាក់ នាំឲ្យអ្នកមានភាពជោគជ័យជាមួយនឹងអ្វីៗគ្រប់អ្វីទាំងអស់។ នៅពេលនេះអ្នកមានប្រាក់គ្រប់គ្រាន់ហើយក៏កំពុងរស់នៅដោយសុខស្រួលដែរ ប៉ុន្តែអ្នកមិនសន្សំប្រាក់។ ជួនអ្នកចំណាយប្រាក់ទៅលើរបស់លើសពីអ្វីដែលអ្នកបានគ្រងទុក នេះគឺជាបញ្ហាដ៏ធំ គ្រាន់តែទិញអ្វីដែលអ្នកពិតជាត្រូវការបានហើយ។ អ្នកត្រូវតែសន្សំប្រាក់ពីព្រោះនៅពេលដែលអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ដែលអាចរ៉ាប់រងការរស់នៅប្រចាំថ្ងៃរបស់អ្នកហើយ អ្នកត្រូវតែរៀបចំគម្រោងដើម្បីអភិរវឌ្ឍផែនការថែមទៀត។
មធ្យោបាយល្អបំផុតក្នុងការសន្សំប្រាក់គឺរស់នៅទាបជាងចំណូលរបស់អ្នក។ នេះមានន័យថាប្រសិនបើអ្នករកបាន $2000 ក្នុងមួយឆ្នាំ អ្នកត្រូវតែរស់នៅដូចអ្នកដែលរកបាន$1000 ក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិថែមអញ្ចឹងអ្នកគួតែចំណាយតិចជាងចំណូលរបស់អ្នកពីព្រោះប្រាក់ដែលនៅសល់គឺជាគម្រោងសម្រាប់សន្សំដើម្បីបង្កើនទ្រព្យសម្បត្តិអ្នក។
៣. វិនិយោគ: នៅពេលដែលអ្នកកំណត់គោលដៅសន្សំប្រចាំខែហើយ អ្នកគួតែវិនិយោគទៅលើវា។ អ្នកបានរកប្រាក់ហើយអ្នកក៏បានសន្សំប្រាក់ដែរ ប៉ុន្តែអ្នកបានដាក់ប្រាក់ទាំងអស់ចូលទៅក្នុងធនាគារ។ នៅពេលដែលអ្នកកាន់តែចាប់ផ្ដើមសន្សំប្រាក់ហើយអ្នកបានវិនិយោគ នោះអ្នកនិងមានពេលជាច្រើនទៀតក្នុងការបង្កើតវា។
អ្នកត្រូវតែធ្វើឲ្យប្រាក់របស់អ្នកធ្វើការឲ្យប្រាក់របស់អ្នកវិញ។ មានវិធីជាច្រើនណាស់សម្រាប់ក្នុងធ្វើការវិនិយោគ។ អ្វីដែលមានភាពងាយស្រួលបំផុតនោះគឺអ្នកអាចបើកគណនីប្រាក់បញ្ញើថេរដែលផ្ដល់ឲ្យអ្នកនូវការប្រាក់ខ្ពស់ជាងប្រាក់ដែលអ្នកបានដាក់៕