តើអាជីវកម្មមួយត្រូវរ៉ាប់រងចំណាយអ្វីខ្លះទម្រាំបានប្រាក់ចំណេញត្រលប់មកវិញ?

ដោយ: ម៉ាលីស

ភ្នំពេញ: អ្នកមានក្ដីសុបិនចង់ចេញរកស៊ី ឬបើកអាជីវកម្មផ្ទាល់ខ្លួនដឹង ឬនៅថានឹង ត្រូវរ៉ាប់រងចំណាយ អ្វីខ្លះទម្រាំបាន ប្រាក់ចំណេញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះគឺការចំណាយមួយចំនួន ដែលម្ចាស់អាជីវកម្មគួររួមញ្ចូលក្នុងការទូទាត់ចំណាយសរុប៖
១ . ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម
ការផ្សព្វផ្សាយពាណិជ្ជកម្ម គឺជាផ្នែកមួយដើម្បីឲ្យអតិថិជន អាចស្គាល់ពីផលិតផល និងសេវាកម្មរបស់អ្នកកាន់តែច្បាស់ មួយកម្រិតទៀត។ ចំណា​យលើការផ្សព្វផ្សាយពាណិជ្ជកម្ម រួមមាន ដូចជាថ្លៃសេវាលើប្រព័ន្ធផ្សព្វ​ផ្សាយក៏ដូចជា អ្នកតំណាងផ្សព្វផ្សាយ។ល។

២ . ចំណាយលើពន្ធអាករ
មានអាជីវកម្មទទួលបានចំណូលចាំបាច់ ត្រូវបំពេញកាតព្វកិច្ច ត្រូវបង់ពន្ធ និងអាករ ទៅតាមការកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានា។ ចំណាយប្រភេទនេះ អាចកើតមានជារៀងរាល់ខែ ឬរៀងរាល់ឆ្នាំទៅតាមប្រភេទពន្ធនិងអាករនានា។

៣ . ការជួសជុលសម្ភារៈឬឧបករណ៍ប្រើប្រាស់
ចំណាយប្រភេទនេះ សំដៅដល់ថ្លៃសេវាជួសជុល ឬថែរទាំនានាដែលមានតម្រូវការ ក្នុងប្រតិបត្តិការអាជីវកម្មនាពេលមួយ ដូចជាការខូចខាតឬបម្លាស់ប្តូរផ្នែកណាមួយនៃសម្ភារៈ ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងអាជីវកម្មមិនថាទ្វារបង្អួច កុំព្យូទ័រ និង គ្រឿងអេឡិចត្រូនិចផ្សេងៗក៏ដោយ។

៤ . ការប្រាក់លើប្រាក់កម្ចី
ចំពោះអាជីវកម្មដែលបានខ្ចីប្រាក់ ពីធនាគារឬស្ថាប័នហិរញ្វវត្ថុជាដើមទុនយកមកប្រើប្រាស់ ក្នុងការដំណើរអាជីវកម្ម ឬពង្រីកអាជីវកម្ម ការប្រាក់ដែលត្រូវបង់ឲ្យទៅធនាគារឬ ស្ថាប័នហិរញ្ញវត្ថុនោះ ក៏ត្រូវរាប់បញ្ចូលទៅក្នុង ចំណាយសរុបដែរ ដែលចំណាយប្រភេទនេះ ជាទូទៅត្រូវទូទាត់ជារៀងរាល់ខែ ។

យ៉ាងណាមិញខាងលើនេះ គឺជាចំណាយមួយចំនួន ដែលម្ចាស់អាជីវកម្មតែងជួបប្រទះ និងមិនសូវជាត្រូវបានគេ លើកមកនិយាយញឺកញយនោះទេ។ ក្រៅពីនេះ នៅមានចំណាយតូចៗផ្សេងទៀតដែល នឹងត្រូវរាប់បញ្ចូលក្នុងការទូទាត់ចំណូល-ចំណាយ និងប្រាក់ចំណេញរបស់អាជីវកម្ម ដើម្បីទទួលបានសុក្រិតភាព នៃចំនួនប្រាក់ចំណេញសុទ្ធរបស់អាជីកម្មមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here