ដោយ៖ សហការី
ភ្នំពេញ៖ មនុស្សកាន់តែមានកាន់តែដឹងពីវិធីរក និងសន្សំប្រាក់ ហើយអ្វីដែលពួកគេចង់អោយមនុស្សទូទៅធ្វើគឺយ៉ាងហោចណាស់រក្សាប្រាក់ដែលអ្នករកបានអោយនៅជាមួយអ្នកបានយូរបំផុត។
បើតាមសារព័ត៌មានអន្តរជាតិ INC កំពូលមហាសេដ្ឋីទាំងបីរូប Bill Gates, Tony Robbins និង Jeff Bezos បានផ្ដល់នូវមេរៀនសន្សំលុយទាំង៥ចំណុចដើម្បីអោយមនុស្សធម្មតាសន្សំ និងរីកចម្រើនពីអ្វីដែលពួកគេមានស្រាប់ហើយ។
ទី១ កំណត់គោលដៅខ្លួនអ្នកជាអ្នកមាន៖ លោក Tony Robbins ដែលត្រូវគេប៉ាន់ប្រមាណថា មានសាច់ប្រាក់៤៨០លានដុល្លារ និយាយថា ជោគជ័យនៅក្នុងផ្នែកហិរញ្ញវត្ថុ និងជីវិត កើតចេញពី “ការកំណត់គោលដៅរបស់មនុស្សម្នាក់”។ ពេលដែលលោក Robbins នៅក្មេង តាមរយៈគេហទំព័ររបស់លោកសរសេរថា លោកនឹងរត់ទន្ទេញប្រាប់ខ្លួនលោកពីភាពសម្បូរបែបនេះផ្លូវដែលលោកនឹងត្រូវដើរ។
ទី២ កុំខ្ជះខ្ជាយលុយ៖ ប្រសិនបើអ្នកមិនអាចសន្តំលុយអោយរត់តាមទិសដៅរបស់អ្នក អ្នកនៅតែអាចធ្វើគ្រប់យ៉ាងដើម្បីអោយអ្វីដែលអ្នកមាននៅជាមួយអ្នកបានយូរ។ លោក Robbins ក៏គិតថា មនុស្សគួរតែចំណាយលុយលើអ្វីដែលយើងត្រូវការដើម្បីអោយជីវិតរីករាយដែរ។
សម្រាប់លោក ការមិនញ៉ាំអាហារពេលល្ងាចនៅខាងក្រៅមួយពេលក្នុងមួយសប្ដាហ៍ និងញ៉ាំនៅផ្ទះជំនួសវិញគឺអាចសន្សំបាន២០០០ដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកយកលុយនោះទៅវិនិយោគដែលរកចំណូលបាន៨%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៤០ឆ្នាំ វាគឺក្បែរនឹង៥៦០ ០០០ដុល្លារទៅហើយ។
ទី៣ ប្រៀបធៀបជម្រើសដើម្បីទទួលបានអ្វីដែលល្អបំផុត៖ លោក Bill Gates យល់ថា ការប្រមូល និងប្រើព័ត៌មានដើម្បីប្រយោជន៍របស់អ្នកគឺជាជំនាញមួយដ៏សំខាន់។ មុននឹងអ្នកទិញទំនិញធំមួយ ចូរស្រាវជ្រាវយីហោដែលអាចប្រៀបធៀបគ្នាបាន ហើយជ្រើសយកមួយដែលល្អបំផុតសម្រាប់ការចំណាយលុយរបស់អ្នក។
ទី៤ ធ្វើអ្វីដែលចំណាយតិច៖ ទោះបីអ្នកមិនទិញទំនិញណាមួយ ក៏អ្នកប្រហែលជាពិចារណាទិញរបស់មួយក្នុង គោលការណ៍រិះថាំ។ ការរិះថាំបណ្ដុះនូវប្រភពសម្បូរបែប ភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងការបង្កើតថ្មី។
ទី៥ កាត់ចំណាយដែលលើសពីប្រតិបត្តិការរបស់អ្នក៖ នៅក្នុងសំបុត្រជូនម្ចាស់ភាគហ៊ុនរបស់ខ្លួនក្នុងឆ្នាំ២០០៩ លោក Bezos រាយការណ៍ថា Amazon សន្សំបានរាប់ម៉ឺនដុល្លារពីថ្លៃភ្លើងដោយការដោះអំពូលភ្លើងចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិទាំងអស់។
ការសម្រេចចិត្តឆ្លុះបញ្ចាំងពីគំនិតសន្សំលុយដ៏មានឥទ្ធិពល ប្រសិនបើអ្នកពិនិត្យមើលរាល់ប្រតិបត្តិការរបស់អ្នក ប្រភពដែលមានឥទ្ធិពលនៃការសន្សំការចំណាយ ទាំងអស់នោះនឹងបន្ថែមទៅលើអ្វីដែលអ្នកត្រូវសល់។
លោក Robbins-Gates និង Bezos ហាក់ឯកភាពថា ប្រសិនបើអ្នកតាំងចិត្តសន្សំលុយ អ្នកគួរតែអាចប្រើប្រាស់ព័ត៌មាន និងភាពប៉ិនប្រសប់ដើម្បីសម្រេចបាន៕