កម្ពុជាចង់ឲ្យមានស្ថានទូតនៅប្រទេសប៉ាគីស្ថានខណៈរដ្ឋមន្រ្តីការបរទេសប្រទេសនេះគ្រោងទស្សនកិច្ចកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាចង់ឲ្យមានស្ថានទូត នៅប្រទេសប៉ាគីស្ថាន ដែលគោលបំណងនេះ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងពេលជួបទូតប៉ាគីស្ថានថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាព រវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមានសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការត្រៀមទទួលស្វា​គមន៍ គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ របស់លោករដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន ក៏បានលើកពីបំណងចង់បើកស្ថានទូតកម្ពុជា ប្រចាំនៅប៉ាគីស្ថាននាពេលអនាគត ហើយបានពិភាក្សាជាមួយលោក ឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការផ្លាស់ប្តូរការ សម្របសម្រួ​ល រវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការ ស្វាគមន៍ចំពោះលោក Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំង ជា ឯកអគ្គ​រដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ក្នុងអាណត្តិរបស់ លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហកាពេញលេញ របស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការ អន្តរជាតិដល់លោក ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here