រូបសំណាកនៃខេត្តកែបថ្មីមួយនឹងផុសរូបរាងឡើងនៅផ្លូវចូលនៃតំបន់ អេកូទេសចរណ៍ភ្នំវល្លិ៍

ដោយ: ម៉ាលីស

ខេត្តកែប: លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់រូប សំណាកព្រាបស ស្ថិតនៅ  ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ១៣៣៥ ឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍។

លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីនោះ​កាលពីថ្ងៃទី៨ មិនាថា ការសាងសង់រូបសំណាកព្រាបស នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតំលៃ  និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍  ក៏ដូចជាប្រទេសជាតិយើងអោយមានការរីកចំរើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមក៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួន ធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កំលាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះបានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្ម ដ៏មានសក្តានុពលរបស់ខេត្តកែប ក្នុងនោះរួមមាន  ម្រេច  ស្វាយ ត្របែក ខ្នុរ ដូងជាដើម ។

លោកបណ្ឌិត អភិបាលខេត្តបន្ថែមថា រូបសំណាក់ព្រាបស ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះ នឹងធ្វើអោយអ្នកដំណើរតាមផ្លូវជាតិលេខ៣៣ងាបមកចាប់រម្មណ៍ ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេស​ចរណ៍ភ្នំវល្លិ៍ ដែលពោពេញដោយទេសភាពដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្មផងដែរ។

លោកសោម ពិសិដ្ឋបានអះអាងថា ខេត្តនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍អោយដូចជាសសៃឈាម និងជាផ្នែកមួយនៃតំបន់ទេស​ចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរណ៍អាចមកលេងទឹកសមុទ្រ ញាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត។

ការសាសង់រូបសំណាកព្រាបសរ  នៅផ្លូវចូលតំបន់ភ្នំវល្លិ៍ នេះដើម្បីជានិមិត្តរូបនៃការអរគុណសន្តិភាព និងការអភិវឌ្ឍ ការសាងសង់មានទម្រខឿនកំពស់បីថ្នាក់ និងរចនាព្រាបស ត្រដាងស្លាប ដែលទុំពីលើកន្ត្រក់ពេញដោយផ្លែឈើចំរុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here