តើការរក្សា​ និង​ប្រើ​ប្រាស់​សាច់ប្រាក់បែបណា ដើម្បីមានប្រសិទ្ឋភាព?

ដោយ គង់ ម៉ាលីន

ភ្នំពេញៈប្រាក់អាចនិយាយថាចាយស្រួល និងពិបាករក ហើយពាក្យនេះត្រូវបានគេលើកឡើងជារឿយៗ ហេតុនេះតើគួររក្សានិងប្រើប្រាស់សាច់ប្រាក់បែបណា ដើម្បីឲ្យមានប្រសិទ្ឋភាព គួរតែជារឿងត្រូវស្វែងយល់។

គេហទំព័រ Cambodiafinancialtimes.com សូមលើកយកចំណុចសំខាន់ៗចំនួន១៤ ដើម្បីបានសិក្សារៀនសូត្របន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ចាយវាយឲ្យតិចជាងចំណូល

​.ចាប់ផ្តើមសន្សំប្រាក់ពីឥឡូវនេះទៅ ជាជាងរង់ចាំរហូតដល់រកឃើញថាគួររកស៊ីរបរអ្វីទើបចាប់ផ្តើមប្រមែប្រមូលស្វែងរកប្រាក់។

៣.ពេលវេលាជាមាសប្រាក់ គ្រប់គ្រងពេលវេលាបានល្អមានន័យថាគ្រប់គ្រងមាសប្រាក់ក៏បានល្អដែរ។

.ជៀសវាងពីបំណុលដែលមានការប្រាក់ខ្ពស់

. ពិភាក្សាពីរឿងប្រាក់កាក់ការខ្លាចរអាមិនហ៊ាននិយាយគ្នាដោយត្រង់អំពីរឿងប្រាក់កាក់នឹងនាំឲ្យអ្នកជួបបញ្ហាហិរញ្ញវត្ថុ។

៦.ឈប់ចាយវាយហ៊ឺហាដើម្បីអួតថាខ្លួនមានប្រាក់ច្រើន

៧.តាមដានដំណើររីកចម្រើននៃទ្រព្យសម្បត្តិរបស់អ្នកជានិច្ច

៨.ថែរក្សារបស់របរប្រើប្រាស់ជាប្រចាំបើមិនដូច្នេះទេអ្នកត្រូវចំណាយប្រាក់ដើម្បីជួសជុលរបស់ទាំងនោះជាក់ជាពុំខាន។សាកល្បងសង្កេតមើលមួយត្រួសក្នុងផ្ទះរបស់អ្នកតើមានរបស់អ្វីខ្លះដែលអ្នកទុកចោលមិនអើពើ ស្ទើតែខូចខាតអស់ដោយមិនបានថែរក្សា។


៩.កិច្ចការណាដែលអាចធ្វើបានដោយខ្លួនឯងចូរធ្វើដោយខ្លួនឯង នេះជាវិធីកាត់បន្ថយចំណាយដ៏មានប្រសិទ្ធភាព។ បើងាកនេះពឹងគេ ងាកនោះជួលគេ អ្នកនឹងត្រូវចំណាយគ្រប់យ៉ាង។

១០.រាល់ចំណាយត្រូវមានផែនការទុកជាមុន

១១.ស្វែងរកចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងធ្វើកិច្ចការដែលខ្លួនចូលចិត្ត

១២.កសាងមិត្តភាពនិងទំនាក់ទំនងពិតប្រាកដ។ មិត្តភាពនិងចំណងទាក់ទងល្អជាទ្រព្យសម្បត្តិដ៏មានតម្លៃ។

១៣.អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ៖ ចំណេះដឹង សុខភាព ចំណងទាក់ទង ។ល។

និង ១៤. ផ្តល់ជំនួយដោយឥតចំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here