អគ្គឯករដ្ឋទូតអាមេរិក៖ ផលិតផលវាយនភណ្ឌកម្ពុជានាំចេញទៅទីផ្សារសហរដ្ឋអាមេរិកគ្របដណ្តប់ចំនួន៣០ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ភាគរយ ដែលជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។

ក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាមួយលោក អ៊ិត សំហេង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក W.Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។

ភាគីទាំងពីរបានឯកភាពគ្នាក្នុង ការជម្រុញនូវការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឱ្យមានជាវេទិការចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឱ្យនីតិវិធី នានាកាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារកាន់តែប្រសើរ។

ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ ក្រសួងនឹងបន្តជម្រុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here