កម្ពុជា-វៀតណាមគ្រោងធ្វើកិច្ចសហប្រត្តិបត្តិការនិងវិនិយោគលើវិស័យរ៉ែ ថាមពលនិងប្រេងកាត

ដោយ: ម៉ាលីស

ភ្នំពេញ: ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ ជាពិសេសវិស័យកសិកម្ម វៀតណាមគ្រោងធ្វើកិច្ចសហប្រត្តិបត្តិការនិងវិនិយោគលើវិស័យរ៉ែ ថាមពលនិងប្រេងកាត ជាមួយកម្ពុជាផងដែរ។

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា អមដោយមន្ត្រីទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល និងប្រេងកាតរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរពិភាក្សាការងារ ទាក់ទងនឹងការបន្តផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍តាមរយៈវេទិកា កិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចសិក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបាន ឯកភាពគ្នាក្នុងការសិក្សានិងអភិវឌ្ឍលើវិស័យថាមពលស្អាត និងថាមពលកកើតឡើងវីញ និងបន្តពង្រឹង និងពង្រីកសក្តានុពលវិនិយោគលើវិស័យរ៉ែ ថាមពល និងប្រេងកាត។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថា្នក់ដឹកនាំក្រសួងទៅទស្សនកិច្ចសិក្សានៅប្រទេសវៀតណាមផងដែរ ក្រោយមានភាពធូរស្រាលនៃជំងឺកូវីត១៩។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសសើរនូវការគ្រប់គ្រង និងដោះស្រាយទាន់ពេលវេលា និងប្រកបដោយប្រសិទិ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here