តម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃនៅដើមខែមិនានេះ

ដោយ: សុផារី

ភ្នំពេញ: តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ដោយសាំងធម្មតា ៤៨០០ រៀល និងម៉ាស៊ូត៤៥០០រៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសអន្តរក្រសួង ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ ១៥ ខែមីនា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៨០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EAB2 និង ៤.៥០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

តាមសេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ ១៥ ខែមីនា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៩៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EAB2 និង ៤.៦៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេ​ចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លា/លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១៥ ខែមីនា ឆ្នាំ២០២១២ នឹងចុះមក៤.៨០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EAB2 និង ៤.៥០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here