ក្រសួងទេសចរណ៍ផលិតវីដេអូទីក្រុងស្អាត ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “”ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញផ្សាយនូវវីដេអូបទយកការណ៍ស្តីពីជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (ASEAN Clean Tourist City) របស់ក្រុងសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជ័យលាភីនេះ ត្រូវបានប្រគល់ជូននាឱកាស ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន៣ បានជាប់ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ រួមមាន៖ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ក្នុងចំណោមទីក្រុងទេសចរណ៍ចំនួន២១ នៅក្នុងតំបន់អាស៊ាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here