ខេត្តត្បូងឃ្មុំបានបើកដំណើរការសភាពាណិជ្ជកម្មជាផ្លូវការលើកដំបូង

ដោយ: ម៉ាលីស

ត្បូងឃ្មុំ: អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នឹងចូលរួមជួយបង្កើនការវិនិយោគ លើកកម្ពស់សេដ្ឋកិច្ចខេត្តកូនពៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការ តំណាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោក ពាង ណារិទ្ធ អភិ​បាលរងខេត្តំណាង លោកបណ្ឌិតអភិបាលខេត្ត លោកឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត លោកឧកញ៉ា សូ សេត និងលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here