គោល​គំនិតធំៗចំនួន៥ ដែល​រារាំង​អ្នក​មិនអាច​ក្លាយជា​អ្នកមាន​ប្រាក់​ច្រើន

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ មនុស្ស​គ្រប់រូប​សុ​ទ្ឋ​តែ​ប្រាថ្នា​រស់នៅ​សុខ​ស្រួល មាន​ប្រាក់​ច្រើន ឬ​មាន​សេរីភាព​ហិរញ្ញវត្ថុ ប៉ុន្តែ​មាន​ផ្នត់គំនិត ឬ​ប​ប្រ​ព័​ន្ឋ​នៃ​ការគិត​ជាច្រើន ដែល​រារាំង​ការឈាន​ឡើង​ពី​ភាពក្រីក្រ​របស់​អ្នក។

តើ​ផ្នត់គំនិត​ទាំងអស់នោះ​មាន​អ្វីខ្លះ គេ​ទំព័រ CambodiaFinancialtimes.comនិង​facebook page ឈ្មោះ Cambodia Financial Times សូម​លើក​ផ្នត់គំនិត​ទាំង​នោះមក​ចែកជូន​អ្នកអាន ដើម្បី​ពិចារណា។

ទី១ មនុស្ស​ទូទៅ រស់នៅក្នុង​សង្គម ឬ​បរិយាកាស​មួយ ដែល​មិនមាន​អ្នកមាន​នៅក្បែរ។ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនដឹងថា តើ​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ ក្លាយជា​អ្នកមាន​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ មនុស្ស​ទូទៅ មិន​ហ៊ាន​សម្រេចចិត្ត​ធ្វើ ទោះបី​ពួកគេ​បាន​អាន ឬ​បានទទួល​ដំបូន្មាន​ពី​មនុស្ស​ជោគជ័យ​ក៏ដោយ។

ទី៣ មនុស្ស​ទូទៅ មិន​ព្រម​ចាប់ផ្តើម​ធ្វើ​ឥឡូវ​ភ្លាម​ទេ ចេះតែ​គិតថា​ចាំ​ដល់ពេលនេះ​ចាំ​ធ្វើ​ចាំ​ដល់​ពេលនោះ​ចាំ​ធ្វើ។

ទី៤ មនុស្ស​ទូទៅ ពេញចិត្ត​តែ​នឹង​របស់​ចំពោះមុខ ចាយវាយ​ដើម្បី​សប្បាយ​រយៈពេល​ខ្លី។

និង​ទី៥ មនុស្ស​ទូទៅ ខ្វះ​ទស្សនវិស័យ​ទៅ​អនាគត មិនដឹងថា​អ្វី​គួរ​ធ្វើ អ្វី​មិនគួរ​ធ្វើ ដើម្បី​សម្រេច​ទៅ​ដៅ​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here