អ្នកជំនាញសេដ្ឋកិច្ចៈកត្តាពីរនឹងជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈគង់ ម៉ាលីនណា

 ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនល្អប្រសើរ ស្របពេលការព្យាករណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជឆ្នាំនេះនឹងសម្រេចបានកំនើន៥,៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឈាង វណ្ណារិទ្ឋប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះរំពឹងថា សម្រេចបានក្នុងអត្រា៥,៦ភាគរយ ដែលគាំទ្រដោយការកើនឡើងនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ គួបផ្សំនិងការដាក់ចេញឲ្យអនុវត្តក្រមខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣។

ការងើបឡើងវិញពីនូវស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។

លោកបន្តថា ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ ដូចជា ទី១ ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម(ដំណាំ) ជាដើម។ ទី២ ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុកឲ្យត្រឡប់ទៅប្រក្រតីភាពវិញ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ការងើបឡើងវិញនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ក្នុងប្រទេ​ស បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងរាំងស្ទះការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន។

យោងតាមរបាយការណ៍​ជំនួយស្មារតី​មួយ ​របស់ធនាគារ​ពិភពលោក បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​ស្ថិតនៅ​ក្នុងចំណោម​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា ដែល​រង​ការខូចខាត​យ៉ាងដំណំ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ប្រទេស​នេះ ​អាច​ស្តារ​សេដ្ឋកិច្ច​ ឲ្យមាន​កំណើន​ទៀងទាត់​ឡើងវិញ​បាន​ តាមរយៈ​ការបង្កើន​ផលិតភាព​របស់​ក្រុមហ៊ុន និង​ពលករ​ ការពង្រីក​ពិពិធភាព​ក្នុង​ផ្នែក​នាំចេញ និង​ចាត់វិធានការ​នានា​ ឈានទៅ​ជំរុញ​ការវិនិយោគ​ក្នុងស្រុក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here