រដ្ឋមន្រ្តីសេដ្ឋកិច្ចៈ វិស័យ SME រួមចំណែក ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប

ដោយៈម៉ាលីនណា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា វិស័យសហគ្រាសធុនតូច និងមធ្យមរូមចំណែក ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា រាជរដ្ឋាភិបាល បានសម្រេចបន្ថែមថវិកាចំនួន ៥០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។ សហគ្រាសធុនតូច និងមធ្យម បានចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជាច្រើនដល់ពលរដ្ឋ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។

លោកបន្តថា សហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែក ក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ៥៨% និងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជន​បទ និងកសិកម្ម លោកកៅ ថាចបានលើកឡើងថា ថវិកាដែលបន្ថែមថ្មី សម្រាប់ឆ្នាំ ២០២២នេះ នឹងប្រើប្រាស់ទៅលើបីគោលដៅធំៗ ក្នុងនោះ ទី១ ការផ្តល់ហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ មានទំហំ ១០លានដុល្លារ ដោយផ្តោតសំខាន់លើការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើការកែច្នៃផលិតផលកសិកម្ម។

ទី២ សហហិរញ្ញប្បទានចែករំលែកហានិភ័យ ទំហំ២០លានដុល្លារ និងទី៣ ការផ្តល់ហិរញ្ញប្បទានផ្ទាល់ចំនួន២០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here