តើ​ទីក្រុង​ណាខ្លះ​ដែល​កំពូល​មហាសេដ្ឋី​លើ​ពិភពលោក​ចូលចិត្ត​រស់នៅ​ច្រើនជាងគេ​បំផុត

ដោយ វ​ល័​ក្ខ

ភ្នំពេញៈ ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បានដាក់​ចេញ​នូវ​តារាង​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក ដែលមាន​លុយ​ច្រើនជាងគេ​បំផុត​សម្រាប់​ឆ្នាំ២០១៩ ដោយ​ក្នុងនោះ​មាន​កំពូល​មហាសេដ្ឋី រហូតដល់២១៥៣នាក់ មកពី​បណ្ដា​ប្រទេសផ្សេងៗគ្នា។

សម្រាប់​ពេលនេះ Cambodiafinancialtimes.com បាន​លើកយក​ទីក្រុង​ទាំង១០ ដែលមាន​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាងគេ​បំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ្នក​អាច​សាកល្បង​ទាញ​មើលថា តើ​ទីក្រុង​ណាមួយ​ដែលមាន​កំពូល​មហាសេដ្ឋី​ច្រើនជាងគេ?។ យោងតាម​ការចុះផ្សាយ​ពី​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា ចិន​ជា​ប្រទេសមួយ​ដែលមាន​ទីក្រុង​ចំនួន៣ សម្បូរ​ទៅដោយ​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាងគេ ក្នុងនោះ​រួមមាន​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ និង Shenzhen។

ខាងក្រោម​នេះ​គឺជា​តារាង​ទីក្រុង​ទាំង ១០ ដែលមាន​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាងគេ​បំផុត​សម្រាប់​ឆ្នាំ ២០១៩ ។

១០) ទីក្រុង Mumbai ប្រទេស​ឥណ្ឌា

ទីក្រុង​មួយ​ឥណ្ឌា​នេះ មាន​កំពូល​មហាសេដ្ឋីរ​ស់​នៅ​ចំនួន៣៧នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ បាន​ថយចុះ៨នាក់។ បើ​សរុប​លុយ​មហាសេដ្ឋី​ទាំង៣៧នាក់​នោះ​ចូលគ្នា មាន​លុយ​ប្រមាណ១៨៤.៤ពាន់​លាន​ដុល្លារ​អាមេរិក។ ទីក្រុង​មួយ​នេះ​ផងដែរ ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​រស់នៅ​បែប​ស៊ី​វិ​ល័យ និង​ទំនើប ព្រោះ​គ្រប់យ៉ាង​នៅ​ទីនោះ​សុទ្ធតែ​មានតម្លៃថ្លៃ។

០៩) ទីក្រុង Seoul ប្រទេស​កូរ៉េខាងត្បូង

គិត​ត្រឹម​ពាក់កណ្ដាល​ខែមីនា​កន្លង​ទៅនេះ នៅក្នុង​ទីក្រុង Seoul មាន​មហាសេដ្ឋី​ចំនួន៣៨នាក់ បើ​ធៀប​នឹង​ឆ្នាំ២០១៨ថយចុះ៣នាក់។ ទឹកប្រាក់​ដែល​ពួក​មហាសេដ្ឋី​ទាំង៣៨នាក់​មាន បូកសរុប​ចូលគ្នា​មាន​ប្រមាណ​ជា៩៩.៩ពាន់់​លាន​ដុល្លារ​អាមេរិក។ មហាសេដ្ឋី​ដែល​រស់នៅក្នុង​ទីក្រុង​នេះ ភាគច្រើន​គឺ​កាន់កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា Samsung និង Hyundai ជាដើម។ មួយវិញទៀត មាន​កំពូល​មហាសេដ្ឋី​មួយចំនួន រកចំណូលបាន តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ (កូរ៉េ​ខា​ត្បូង​ជាប់​លេខ៤ ជា​ប្រទេស​ផលិត​ហ្គេម​អន​ឡាញ​ធំជាងគេ​បំផុត)។

០៨) ទីក្រុង Shenzhen ប្រទេស​ចិន

ទីក្រុង​មួយ​នេះ​ត្រូវបាន​គេ​កំណត់ថា​ជា «តំបន់​សេដ្ឋកិច្ច​ពិសេស» នៅក្នុង​អំឡុងពេល​កំណែ​ទម្រង់​សេដ្ឋកិច្ច របស់​ប្រទេស​ចិន​នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០ ហើយ​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​រស់នៅ​ចំនួន៣៩នាក់ ធៀប​នឹង​ឆ្នាំ២០១៨ ថយចុះ៥នាក់ បើ​គិត​ជា​ទឹកប្រាក់​សរុប​ដែល​ពួក​មហាសេដ្ឋី​មាន​គឺ ១៩០.៥ពាន់​លាន​ដុល្លារ​អាមេរិក។

ដោយឡែក​គ្រាន់តែ​លោក​Ma Huateng ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Tencent មាន​លុយ​រហូតដល់៣៨.៨ពាន់​លាន​ដុល្លារ​អាមេរិក។ មហាសេដ្ឋី​នៅក្នុង​ទីក្រុង​មួយ​នេះ​ភាគច្រើន​គឺ​រកចំណូលបាន​ឱ្យ​ខ្លួនឯង មិន​ពឹង​ផ្អែកលើ​ទ្រព្យសម្បត្តិ​គ្រួសារ ដោយ​ក្នុងនោះ​ពួកគេ​រកស៊ី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​អចលនទ្រព្យ។

០៧) ទីក្រុង San Francisco សហរដ្ឋអាមេរិក

ទីក្រុង​មួយ​នេះ ជា​បេះដូង​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​របស់​អាមេរិក ព្រោះ​វា​ជា​ផ្ទះ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា Uber, Airbnb និង Pinterest ជាដើម។ យោងតាម​ការបញ្ជាក់​ពី Forbes បានឱ្យដឹងថា ទីក្រុង​មួយ​នេះ​មាន​មហាសេដ្ឋី​រស់នៅ៤២នាក់ បើ​ធៀប​នឹង​ឆ្នាំ២០១៨ កើនឡើង៨នាក់ ហើយ​បើ​សរុប​ជា​លុយ​វិញ​មាន​ចំនួន១០៩.២ពាន់​លាន​ដុល្លារ។ ក្នុងចំណោម​មហាសេដ្ឋី​ទាំងអស់ គឺមាន​លោក​Dustin Moskovitz សហ​ស្ថាបនិក​Facebook ដោយ​បច្ចុប្បន្ន​លោក​មាន​លុយ១១.១ពាន់​លាន​ដុល្លារ​អាមេរិក។

ការហូរចូល​នៃ​ក្រុមហ៊ុន​ឌីជីថល បានប្រែក្លាយ​ទីក្រុង​មួយ​ដែល​ទំនើប និង​ស៊ី​វិ​ល័យ របស់​គ្រប់យ៉ាង​បាន​ឡើងថ្លៃ។

០៦) ទីក្រុង Shanghai ប្រទេស​ចិន

បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ទីក្រុង​មួយ​នេះ​បាន​ថយចុះ​មហាសេដ្ឋី មក​នៅត្រឹម៤៥នាក់ និង​មាន​លុយ​សរុប​ប្រមាណ ១១០.៧ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រៅពី​ជាទី​ក្រុង​ស៊ី​វិ​ល័យ​ហើយ​នោះ Shanghai គឺជា​ទីក្រុង​ដែលមាន​ភាព​ម​ម៉ា​ញឹក​ជាងគេ ក្នុង​វិស័យ​ដឹកជញ្ជូន។

០៥) ទីក្រុង London ប្រទេស​អង់គ្លេស

Londonជា​ប្រទេសមួយ ដែលមាន​ស​ណ្ឋ​គារ​លំដាប់​ផ្កាយ៥ច្រើនជាងគេ នៅក្នុង​ពិភពលោក ហើយក៏​ជាទី​ក្រុង​ដែល​សម្បូរ​ដោយ​មហាសេដ្ឋី​រស់នៅ​ផងដែរ បើតាម​របាយការណ៍​គិត​ត្រឹម​ពេលនេះ គឺមាន​មហាសេដ្ឋី៥៥នាក់ កំពុង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​នេះ។

០៤) ទីក្រុង Beijing ប្រទេស​ចិន

ជាទី​ក្រុង​មួយ​ដែលមាន​សេដ្ឋី​វ័យក្មេង​ច្រើនជាងគេ នៅក្នុង​ប្រទេស​ចិន ដោយ​ពួក​សេដ្ឋី​ទាំងនោះ ភាគច្រើន​រកស៊ី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អចលនទ្រព្យ។ គិត​ត្រឹម​ពេលនេះ Beijing មាន​មហាសេដ្ឋី​រហូតដល់៦១នាក់ ថយចុះ៣នាក់ បើ​ធៀប​ឆ្នាំមុន ប៉ុន្តែ​បើ​សរុប​ទឹកប្រាក់​វិញ គឺមាន​រហូតដល់១៩៣.៣ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​កំពូល​មហាសេដ្ឋី​ដែល​ឈរជើង​នៅ​ទីក្រុង​នេះ​យូរ និង​មាន​ជាងគេ​គឺ​លោក​Wang Jianlin ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ​ធំ​បំផុត​របស់​ចិន ដែលមាន​ឈ្មោះថា Dalian Wanda Group ។

០៣) ទីក្រុង Moscow ប្រទេស​រុស្ស៊ី

មហាសេដ្ឋី​ដែល​រស់នៅក្នុង​ទីក្រុង​នេះ មាន​រហូតដល់៧១នាក់ ដោយបាន​ថយចុះ ៦នាក់ បើ​ធៀប​នឹង​ឆ្នាំ២០១។ យោងតាម​របាយការណ៍​បាន​បង្ហាញថា ជិត៨០ភាគរយ​នៃ​មហាសេដ្ឋី​រុស្ស៊ី​ទាំងអស់ គឺ​រស់នៅក្នុង​ទីក្រុង​មួយ​នេះ ព្រោះ​វា​ជាទី​ក្រុង​ស៊ី​វិ​ល័យ​ជឿនលឿន។ មហាសេដ្ឋី​ភាគច្រើន​នៅក្នុង​ទីក្រុង​នេះ គឺមាន​ប្រភព​ចំណូល​បានមកពី​ឧស្ម័ន​ធម្មជាតិ ជាពិសេស​គឺ​លោក Leonid Mikhelson ដែលជា​ស្ថាបនិក និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Novatek។

០២) ទីក្រុង Hong Kong

ទីក្រុង​មួយ​នេះ មាន​មហាសេដ្ឋី​រស់នៅ៧៩នាក់ បើ​ធៀន​នឹង​ឆ្នាំ២០១៨ កើនឡើង ២នាក់។ ប្រហែលជា​ទីក្រុង​មួយ​នេះ សម្បូរ​ទៅដោយ​ពួក​មហាសេដ្ឋី​រស់នៅ​បែបនេះហើយ ទើប​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​នេះ​កើនឡើង៤ដង ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ថយចុះ ប៉ុន្តែ​តាម​ការប៉ាន់ប្រមាណ តម្លៃ​ផ្ទះ​នឹង​ធ្លាក់ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ២០១៩នេះ។ មហាសេដ្ឋី​ជា​ស្ដេច​ក្រាញ់​ប្រចាំ​ទីក្រុង​នេះ គឺ​លោក Li Ka-shing។

០១) ទីក្រុង New York សហរដ្ឋអាមេរិក

ជាទី​ក្រុង​ប្រជុំ​ទៅដោយ​ក្រុមហ៊ុនធំៗ និង​ការរស់នៅ​បែប​ស៊ី​វិ​ល័យ ដែល​គិត​ត្រឹម​ពេលនេះ​មាន​មហាសេដ្ឋី​រស់នៅ៨៤នាក់ កើនឡើង១នាក់​បើ​ធៀប​នឹង​ឆ្នាំមុន។ លោក Michael Bloomberg គឺជា​អ្នកមាន​លុយ​ច្រើនជាងគេ​ប្រចាំ​ទីក្រុង​មួយ​នេះ ដែល​បច្ចុប្បន្ន​គាត់​មាន​លុយ​រហូតដល់៥៥.៥ពាន់​លាន​ដុល្លារ​អាមេរិក។ មហាសេដ្ឋី​ដែល​រស់នៅ​ទីក្រុង​នេះ​គឺ​ចម្រុះ​ជាតិ​សាសន៍ និង​ចម្រុះ​ជំនួញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here