រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយ ដែលរុញច្រានដោយកំលាំងចលករសេដ្ឋកិច្ចធំៗចំនួនបួន គឺវិស័យវាយណភ័ណ្ឌកាត់ដេរ វិស័យសំណង់ ទេសចរណ៍ និងវិស័យកសិកម្ម ក្នុងនោះធនាគារបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរុញវិស័យទាំងបួននេះឲ្យដើរទៅមុខ។
ធនាគារបានស្រោចស្រពលំហូរសាច់ប្រាក់ ទៅកាន់គ្រប់ចរន្តឈាមនៃសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យសកម្មភាពអាជីវកម្មមានភាពរសរវើក ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានស្ថាប័នសារព៌តមានឯកទេសណាមួយ ដើរតួនាទីជាត្រីវិស័យនៅក្នុងផ្នែកដ៏សំខាន់នេះនៅឡើយ។
គេហទំព័រនេះនឹងផ្តោតលើការផ្សព្វផ្សាយព៌តមានជាអត្ថបទ វីដេអូ និងកិច្ចសម្ភាសន៍ខ្លីៗជាភាសាខ្មែរ និងអង់គ្លេសនាពេលឆាប់ៗខាងមុខនេះ។
ហេតុនេះ គេហទំព័រCambodiabanknews.com និងfacebook Page ឈ្មោះCambodia Bank News ដែលប្រសូត្រឡើងក្រោមការប្រមូលផ្តុំ ពីអ្នកជំនាញសេដ្ឋកិច្ច និងអ្នកសារព៌តមានជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្គុំសតិបញ្ញាញ្ញាណដើម្បីផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ ពិតឥតលំអៀង និងលឿនរហ័ស ឯករាជ្យ ដើម្បីផ្តល់នូវចំណេះដឹងទាក់ទងនឹងវិស័យហិរញ្ញវត្ថុ បទវិភាគស៊ីជម្រៅ ដើម្បីផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិ ប្រជាពលរដ្ឋនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានចំណេះដឹង មូលដ្ឋានវិភាគ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត។
Cambodiabanknews.com មិនសំដៅតែលើធនាគារនោះទេ ប៉ុន្តែវាជាស្នូលមួយនៃសេដ្ឋកិច្ច ដែលទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច រួមបញ្ចូលនូវផ្នែកជាច្រើនរបស់ប្រទេសនិមួយៗ។ ហេតុនេះទើបគេហទំព័រCambodiabanknesws.com មិនត្រឹមតែផ្តោតលើផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុនោះទេ ប៉ុន្តែយើងផ្តោតលើផ្នែកSME, ធនារ៉ាប់រង ផ្សារមូលបត្រ អចលនទ្រព្យ និងចំណេះដឹងទូទៅពាក់ព័ន្ឋនឹងវិស័យហិរញ្ញវត្ថុផងដែរ។
ក្រុមការងាររបស់គេទំព័រ Cambodia Bank newsមិនមែនជាព្រះអាទិត្យទេ ប៉ុន្តែយើងចង់ដើរតួនាទីជាពន្លឺដ៏តូចមួយ ដែលអាចផ្តល់នូវចំណេះដឹងដល់សង្គម តាមរយៈវិស័យសារគមនាគមន៍កម្ពុជា។
យើងចាប់ផ្តើមពីជំហ៊ានតូចមួយ ជាមួយធនធានចំណេះដឹង យើងទៅមុខជាមួយចំណេះដឹង និងចក្ខុវិស័យច្បាស់លាស់ ដើម្បីផ្តល់គុណតម្លៃដល់សង្គម។ យើងស្វាគមន៍ការរួមបញ្ចូលនូវមូលធនបញ្ញា តាមរយៈការរិះគន់ប្រកបដោយស្ថាបនា ហើយយើងរីករាយធ្វើការជាមួយអ្នកធុរកិច្ចនានា ដើម្បីផ្សព្វផ្សាយពីគុណតម្លៃ និងសេវាកម្មរបស់ពួកគេ។
មូលដ្ឋានជោគជ័យ និងឈ្នះ ឈ្នះទាំងអស់គ្នា ជាអ្វីដែលយើងទន្ទឹងរង់ចាំជាមួយសេវាកម្ម និងការគាំទ្រពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ដោយក្តីរីករាយ៕
ដោយក្តីគោរពពីលោក
ស៊ុំ ម៉ាណេត