សហគ្រិន​ខ្មែរ​រួមសហការ​ជាមួយ​គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥​ដើម្បី​ជួយ​ដល់ SME​

ដោយ៖​ សុផារី

ភ្នំពេញ៖ សហគ្រិនខ្មែររួមជាមួយ OBOR និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាចំនួន៥ បានចូលរួមពិធីសម្ពោធបើកដំណើរការកម្មវិធីត្រៀមខ្លួនទទួលបានការវិនិយោគ សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

​កម្មវិធី​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ (SME IR Program) នេះ​ផ្តោតលើ​ការស្វែងរក និង​បង្កើន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ភាពចាស់ទុំ​ក្នុងប្រទេស ដើម្បី​ពួកគេ​អាច​បង្កើន​ដើមទុន​ប្រកបដោយ​ប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង​៥នោះ​មាន​ដូចជា ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ធនាគារ វីង(Wing) ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) និងធនាគារ អេស៊ីលីដា (ACLEDA)។

លោក ឈៀង វណ្ណមុនិណ្ឌ ​នាយក​ប្រតិបត្តិ​របស់​សហគ្រិន​ខ្មែរ​បានមាន​ប្រសាសន៍​ថា​ “ការឧបត្ថម្ភ​របស់​ស្ថាប័ន​ធនាគារ​ក្នុង​កម្មវិធី​នេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​សហគ្រិន​ខ្មែរ មាន​ក្តី​រីករាយ​ដែល​បាន​ក្លាយជា​ចលករ​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​”។

លោក Shivam Tripathi នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OBOR​ បានឱ្យដឹងថា ”ការស្វែងរក​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ OBOR មាន​ក្តីរំភើប​ដែល​ធ្វើការ​ជាមួយ​សហគ្រិន​ខ្មែរ​ដើម្បី​នាំយក​សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែមទៀត​ទៅកាន់​ដំណាក់កាល​គ្រប់លក្ខណ​សម្បត្តិ​សម្រាប់​ទទួលបាន​ការវិនិយោគ​។ OBOR មានបំណង​បង្កើត​គំរូ​មួយ​ដែល​អាច​ប្រើ​សម្រាប់​ជួយ​សហគ្រាស​ធុនតូច និង​មធ្យម​ផ្សេងទៀត​”​។

កម្មវិធី SME IR នឹង​ចាប់ផ្តើម​ការបណ្តុះបណ្តាល​របស់ខ្លួន​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២ ​នេះ ដល់ SME ​ចំនួន២៥ ​មាន​រយៈពេល​ពី ២០ ​ដល់ ​២៥ ​ម៉ោង​ ​អំពី​តម្រូវការ​វិនិយោគិន គម្រោង​អាជីវកម្ម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ​នៅ​ជុំ​ទី​២ គម្រោង​នឹង​ជ្រើសរើស​​ចំនួន ៥ ដែល​ពួកគេ​នឹង​ទទួលបាន​ការប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ១ទល់នឹង១ ដែល​រៀបចំឡើង​ដើម្បី​ជួយ​ពួកគេ​ឱ្យ​សម្រេច​គោលដៅ​បង្កើន​ដើមទុន​អាជីវកម្ម​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុទាំង​៥​ក៏បាន​រួមគ្នា​បង្កើត​កញ្ចប់​ប្រាក់រង្វាន់​ចំនួន១៥ ០០០ ​ដុល្លារ ដែល​នឹង​ផ្តល់​ដល់​សហគ្រាស​ដែល​ឈានមុខ​គេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here