សារព៌តមានដ៏ល្បីលើពិភពលោកថា គ្មានពេលណាល្អជាងពេលមកទស្សនាប្រាង្គប្រាសាទអង្គរ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg របស់សហរដ្ឋអាមេរិកបានចុះផ្សាយ អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលស័ក្តិសមបំផុតសម្រាប់ការទស្សនារបស់ភ្ញៀវទេសចរ ក្នុងដំណាក់កាលកូវីដនេះ ដោយគេបានរំលេចចំណងជើងថា គ្មានពេលវេលាណាល្អជាង ពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ There’s Never Been a Better Time to Visit Angkor Wat។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មានរបស់សហរដ្ឋអាមេរិកដ៏ល្បីមួយនេះ បានបញ្ជាក់អំពីចំណុចសំខាន់ៗ នៃការបើកទទួលទេសចរណ៍ឡើងវិញដូចជា ទី១ជោគ​ជ័យនៃការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាជនទូទាំងប្រទេសជាង៨៣ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ ដែលកម្ពុជាបានឈរនៅលំដាប់លេខរៀងទី៨ លើពិភពលោកជាប្រទេស ដែលមានប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុត។នេះបើយោងតាមទិន្នន័យដែលទទួលបានពីសាកលវិទ្យាល័យ Johns Hopkins ហើយករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់។

ទី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលភ្ញៀវទេសច​រអន្តរជាតិវ៉ាក់សាំង ឱ្យចូលមកទស្សនាកម្ពុជាឡើងវិញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះមក មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ចាប់ផ្តើមបើកជើងហោះហើរឡើងវិញផងដែរ ក្នុងនោះ ក៏មានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បានចាប់ផ្តើមបើកការហោះហើរប្រចាំថ្ងៃ មកកាន់ខេត្តសៀមរាប ហើយការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ចាប់ផ្តើមមានសន្ទុះឡើងវិញគួរឱ្យកត់សម្គាល់។

ទី៣ ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាព ទៅទស្សនានៅប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុតLara Croft: Tomb Raiderជាមួយ Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធជុំវិញបដិមាថ្ម ដែលមានអាយុកាលរាប់សតវត្ស។ ប្រាសាទបាយ័ន ដែលជាចំណុចលេចធ្លោ នៃក្រុងអង្គរធំដែលមានមុខញញឹមចំនួន២១៦ ដែលគេជឿថា ជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ផ្ទាល់ ក្នុងសភាពស្ងប់ស្ងាត់យ៉ាងអស្ចារ្យផងដែរ។

ទន្ទឹមនឹងនេះ សួនច្បារ និងផ្លូវថ្មីៗជាច្រើនខ្សែបាន និងកំពុងសាងសង់​ពេញទីក្រុងសៀមរាប ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរកម្សាន្ត ទស្សនាប្រាសាទនានាជុំវិញបរិវេណតំបន់អង្គរ និងក្រៅតំបន់អង្គរ ប្រកបដោយភាពទាក់ទាញ។

ទី៤ ប្រព័ន្ធប្រព្រឹត្តកម្មទឹកដែលប្រសើរឡើង បានកាត់បន្ថយការជន់លិចនៅរដូវវស្សា។ Angkor Eye Ferris wheel – បញ្ចប់នៅឆ្នាំ២០២០ ប៉ុន្តែនៅតែស្រស់ស្អាត បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ។ ការជិះប៉េងប៉ោងខ្យល់ ឥឡូវឱ្យភ្ញៀវទេសចរគយគន់ថ្ងៃលិច ពណ៌មាសនៅតំបន់រមណីយដ្ឋានអង្គរ ពីលើអាកាស។

ទី៦ ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយកំពុងសាងសង់ ហើ​យអាចនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣។

សារព័ត៌មានខាងលើក៏បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមបើកឡើងវិញនៃគោលដៅទេសចរណ៍ នឹងបង្កើតក្តីសង្ឃឹមដល់សហគមន៍ និងជាឱកាសសម្រាប់មួយជីវិតរបស់ភ្ញៀវទេសចរ។

Bloomberg ក៏បានបញ្ជាក់ដែរថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ គឺដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងការទទួលខុសត្រូវនាពេលអនាគត។ ឆ្លងកាត់បទពិសោធន៍ជោគជ័យ ពីការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២កន្លងទៅ បង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពបំផុត។

សារព័ត៌មានអន្តរជាតិមួយនេះ ក៏បានអំពាវនាវដល់អ្នកទេសចរអន្តរជាតិមកទស្សនាកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ កម្ពុជារង់ចាំស្វាគមន៍អ្នកទាំងអស់គ្នាដោយក្តីរីករាយ ភាពកក់ក្តៅ និងធានាជូននូវសុវត្ថិភាព ភាពស្អាត និងបៃតង (Safe Warm Clean Green)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here