ដោយ៖ សុផារី
ព្រះសីហនុ៖ ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. បានវិនិយោគទឹកប្រាក់ចំនួន២៩៧លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. បានដាក់សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន ទៅកាន់គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង៕







