ធនាគារ SME ផ្តល់កម្ចីចំនួន ១២៤លានដុល្លារអាមេរិក ដល់ SME ចំនួន៩៨១

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានសហគ្រាសធុនតូច និងមធ្យមចំនួន៩៨១ ដែលទទួលបានប្រាក់កម្ចី ពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងទំហំទឹកប្រាក់ចំនួន១២៤លានដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម បានដាក់ឱ្យដំណើការ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ ដល់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ដោយសហការ ជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន២៨ ក្នុងគោលបំណងជួយសម្រួល ដល់ការផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាស ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ទំហំឥណទាននៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ (SCFS II) មានទំហំទឹកប្រាក់ចំនួន១២៤លានដុល្លារអាមេរិក ឬស្មើនឹង ៨៨,៣៤% នៃគម្រោងថវិកាសរុបចំនួន១៤០លានដុល្លារអាមេរិក។

នេះបើតាមទិន្នន័យរបស់ធនាគារ SME ក្នុងនោះឥណទានសម្រាប់វិស័យអាទិភាពមាន៣៨% ខណៈវិស័យទូទៅមាន៦២%។ ចំណែក ៣០ភាគរយនៃឥណទាន ដែលបានបញ្ចេញត្រូវបានផ្តល់ជូនសហគ្រិនជាស្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here