តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា កាលពីឆ្នាំ២០២១ តម្លៃផលិតផលកសិកម្ម មានទំហំទឹកប្រាក់រហូតដល់១៨ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានបន្តថា ទំហំទឹកប្រាក់នេះ ស្មើនឹងកំនើន៤៣ភាគរយ ធៀបទៅនឹងតម្លៃផលិតផលកសិកម្ម សរុបក្នុងឆ្នាំ២០២០ ក្នុងនោះ តម្លៃផលិតផលសរុបផ្នែកដំណាំ មានទំហំ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វ មានទំហំ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផល មានទំហំទឹកប្រាក់១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូ មានទំហំជាង៦០៤លានដុល្លារអាមេរិក ។

ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្ម សរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន២៥ភាគរយធៀបទៅនឹងឆ្នាំ២០២០។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាទបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំលើសេចក្តីព្រាងគោលនយោបាយកសិកម្មថ្មីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០កាលពីថ្ងៃទី១៣ មករាថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង លោករដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាព ទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័ន ពាក់ព័ន្ធផ្សេងៗផងដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា គោលដៅចម្បង ដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះ ទី១ បង្កើនតម្លៃបន្ថែមសរុប នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច៣ភាគរយក្នុងមួយឆ្នាំ និងទី២ បង្កើនផលិតភាពពលកម្មកសិកម្មពី១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here