ចំណេះដឹង​ពាណិជ្ជកម្ម! តើ​ទីផ្សារ​មាន​ប៉ុន្មាន​ប្រភេទ?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ពាក្យ​ថា​ទីផ្សារ​នៅទីនេះ មិន​សំដៅលើ​យន្តការ​ទីផ្សារសេរី និង​ទីផ្សារ​ផែនការ​នោះទេ ប៉ុន្តែ​ជាការ​សំដៅ​ដល់ទី​ផ្សារ​បែប​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិនសូវ​បាន​យល់ដឹង​នៅឡើយ។

ហេតុនេះ​គេហទំព័រ cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូម​លើកយក​ចំណេះដឹង​មួយ​ទាក់ទង​នឹង​ទីផ្សារ។ តាមពិត​ទីផ្សារ​មាន​ចំនួន​ពីរ​ប្រភេទ​ដូចជា ទី១ ទីផ្សារ​អ្នកប្រើប្រាស់ៈ សំដៅ​ទៅលើ​អ្នកទិញ ( អ្នកប្រើប្រាស់​ចុងក្រោយ ) ដែល​ប្រើប្រាស់ ឬ​ទាញ​ផលប្រយោជន៍​ពី​ផលិតផល ដែល​ពួកគេ​ទិញ ជាជាង​ការទិញ​សំរាប់​ធ្វើជា​មធ្យោបាយ ផលិតផលផ្សេងៗទៀត ឬ​លក់​ទៅវិញ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ទីផ្សារ​ឧស្សាហ​កម្មៈ សំដៅ​ចំពោះ​អាជីវករ ឬ​ក្រុមហ៊ុន ដែល​ទិញ​ផលិតផល​សំរាប់​ប្រើ ក្នុង​ផលិតកម្ម​ឬ​ប្រតិបត្តិការ​នានា ឬ​លក់​ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here