ក្រុមហ៊ុនចិនធំៗនឹងត្រូវលុបចេញពីផ្សារហ៊ុនសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ

ដោយ: ម៉ាលីស

អាមេរិក: រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញក្រុមហ៊ុនចិនចេញពីផ្សារហ៊ុនអាមេរិក សម្រាប់ការមិនអនុលោមតាមតម្រូវការនៃការបង្ហាញព័ត៌មាន ពីទីក្រុងវ៉ាស៊ីនតោន។

គណៈកម្មការមូលបត្រ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស ពីផែនការចុងក្រោយរបស់ខ្លួន សម្រាប់ការដាក់ចេញនូវច្បាប់ថ្មីមួយ ដែលកំណត់ឱ្យក្រុមហ៊ុនបរទេសបើកសៀ​វ​ភៅរបស់ពួកគេ ចំពោះការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក បើពុំដូចនោះនឹងមាន ហានិភ័យ ដែលត្រូវបានបណ្តេញចេញពីផ្សារហ៊ុនញូវយ៉ក និង Nasdaq ក្នុងរយៈពេលបីឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន និងហុងកុង គឺជាយុត្តាធិការតែពីរប៉ុណ្ណោះ ដែលបដិសេធមិនអនុញ្ញា​តឱ្យមានការត្រួតពិនិត្យ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន ទាមទារពិនិត្យតាំងពីឆ្នាំ 2002 ក៏ដោយ។

ច្បាប់ថ្មីរបស់ SEC ដែលបង្ហាញពីរបៀប ដែលនិយ័តករនឹងកំណត់អត្តសញ្ញាណក្រុមហ៊ុន ដែលត្រូវបានលុបឈ្មោះ ព្រមទាំងនីតិវិធីសម្រាប់បណ្តេញ ក្រុមហ៊ុនដែលមិនអនុលោមតាមច្បាប់ វាគឺជាការដាក់ចេញចុងក្រោយបង្អស់ នៅពេលមានជម្លោះរវាងមន្ត្រីហិរញ្ញវត្ថុនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

ខណៈពេលដែលភាពតានតឹងនាពេលថ្មីៗនេះ បានកើតមានឡើងជុំវិញក្រុមហ៊ុនShell ដែលក្រុមហ៊ុនចិនប្រើប្រាស់ក្នុងការចុះបញ្ជី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហ​ស្បតិ៍ ដែលបទប្បញ្ញត្តិនេះមានតាំងពីរាប់ទសវត្សរ៍មកហើយ។

ប្រធាន SEC លោក Gary Gensler បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើអ្នកចង់បោះផ្សាយ មូលបត្រសាធារណៈនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលធ្វើសវនកម្មសៀវភៅរបស់អ្នក ត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យរបស់ក្រុមហ៊ុនសាធារណៈ ហើយខណៈពេលដែលយុត្តាធិការជាង 50នាក់ បានធ្វើការជាមួយ PCAOB ដើម្បីអនុញ្ញាតឱ្យមានការត្រួតពិនិត្យ តាមតំរូវការនោះ ដែលជាប្រវត្តិសាស្ត្រមិនមានប្រទេស ចិន និងហុងកុងឡើយ។

ប្រភព: South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here