ដោយ: ម៉ាលីស
ភ្នំពេញ៖ លោក Mark Zuckerberg ជាជនជាតិអាមេរិកម្នាក់ដែលសិក្សាអំពីកម្មវិធីរបស់កុំព្យូទ័រ និងអ៊ីនធឺណេត។ សព្វថ្ងៃ លោក Mark Zuckerberg គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃគេហទំព័របណ្តាញទំនាក់ទំនងសង្គម Facebook ហើយលោកក៏ជា បុគ្គលម្នាក់ដែលមានធនធានច្រើនផងដែរ។

យោងតាម សៀវភៅ “យុទ្ធសាស្រ្តទីផ្សាររបស់ម៉ាកលំដាប់ពិភពលោក” បានរៀបរាប់អោយដឹងរឿងពិតទាំង១១ លោក Mark Zuckerberg មានដូចខាងក្រោម:
១. លោកកើតនៅថ្ងៃ ១៤ ឧសភា ១៩៨៤ ក្នុង Dabbs Ferry, New York, សហរដ្ឋអាមេរិកដែលមានឪពុកជាពេទ្យធ្មេញ និងម្តាយជាពេទ្យចិត្តសាស្ត្រ។
២. Mark Zuckerberg មាន IQ 152 ដែលស្ថិតក្នុងចំណាត់ថ្នាក់មនុស្សឈ្លាសវៃក្នុងពិភពលោក
៣. CEO រូបនេះអាចនិយាយនិងសរសេរបាន៦ភាសាគឺ បារាំង អ៊ីស្រាអែល ឡាទីន គ្រិច ចិន និងអង់គ្លេស
៤. លោកបានបោះបង់ការសិក្សានៅក្នុងឆ្នាំទី២ដើម្បីធ្វើការពេញម៉ោងអោយខ្លួនឯង លើកម្មវិធី Facebook
៥. មូលហេតុដែលពណ៌គោលរបស់ Facebook មានពណ៌ខៀវដោយសារលោកមានជំងឺងងឹតពណ៌ដែលអាចមើលឃើញតែពណ៌ខៀវច្បាស់ជាងគេ
៦. ស្ថាបនិកនេះក្លាយជាមហាសេដ្ឋី (Billionaire) ក្នុងអាយុត្រឹមតែ២៣ឆ្នាំនិងមាន Net worth ៩៩.៦ ប៊ីលាន (ឆ្នាំ២០២០)
៧. លោកតែងតែចំណាយពេលគិតស្វែងរកធ្វើដូចម្តេចដើម្បីធ្វើអោយពិភពលោកអាចទាក់ទងគ្នាតាមបណ្តាញសង្គមកាន់តែល្អ
៨. លោកធ្វើការនៅក្នុង Office ក្នុង១សប្តាហ៍ប្រហែល៥០-៦០ម៉ោង
៩. បុរសដែលបង្កើតវេទិការ Facebook ជាកន្លែងសាធារណៈសម្រាប់មនុស្សគ្រប់គ្នា ជីវភាពប្រចាំថ្ងៃលោកវិញគឺស្ងប់ស្ងាត់ មិនសូវឃើញលោកនិងភរិយាបង្ហាញមុខជាសាធារណៈនោះទេលោកមិនចូលចិត្តចេញមុខ ហើយលោកអៀនខ្មាសច្រើន
១០. អ្វីដែលលោកធ្វើមុនគេបន្ទាប់ពីភ្ញាក់ពីដំណេកគឺអូសមើល Facebook, Facebook Messenger, WhatsApp…
១១. លោកជាមនុស្សញុាំតែបន្លែ ហើយប្រសិនជាលោកបរិភោគសាច់លុះត្រាតែសត្វនោះជាសត្វសម្លាប់ដោយផ្ទាល់ដៃ៕







